​ជនសង្ស័យ​មួយ​ក្រុម​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជនជាតិ​ចិន​ លួច​អស់​ទូរស័ព្ទ​២គ្រឿង​និង​ម៉ូតូ​មួយ​គ្រឿង

ចែករំលែក៖

​ភ្នំពេញ​៖ ​ជនសង្ស័យ​មួយ​ក្រុម​បានធ្វើ​សកម្មភាព​ គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ជនជាតិ​ចិន​ លួច​យក​ទូរសព្ទ​២គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ ទៅ​ដោយ​សុវត្ថិភាព​ ។

​ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ នៅ​វេលា​ម៉ោង​៣និង​៣០នាទី​យប់​រំលង​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​៩ខែ​តុលា​ឆ្នាំ​២០២៥​ ចំនុច​ផ្ទះ​លេខ​៤២C ផ្លូវ​៣៣៨​ សង្កាត់​ទួលស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ ។
​ តាម​ការ​រៀប​រាប់​ របស់​នារី​ជា​អ្នក​បកប្រែ​ បានឲ្យដឹង​ថា​ ផ្ទះ​កេីត​ហេតុ​ មាន​មនុស្ស​ស្នាក់នៅ​ ៧នាក់​ ក្នុងនោះ​ជនជាតិ​ចិន​ប្រុស​៣នាក់​ និង​នារី​៤នាក់​ ដោយ​ប្រកប​របរ​ លក់​គ្រឿង​ស៊ុប​ចិន​ ហេីយ​នៅ​យប់​ថ្ងៃ​កេីត​ហេតុ​ ពួកគាត់​បានចូល​សំរាន្ត​ដូច​សព្វដង​ លុះ​ដល់​ម៉ោង​កេីត​ហេតុ​ ពួកគាត់​បានលឺ​សំលេង​ បេីក​ទ្វារ​ តែ​មិន​ចាប់អារម្មណ៍​នោះ​ទេ​ ព្រោះ​ស្មាន​ថា​ថៅកែ​ របស់​ពួកគាត់​ ធ្វើ​អ្វី​មួយ​ ឬ​ចេញ​ចូល​ក្នុង​ផ្ទះ​ ។
​ ប្រភព​បន្ត​ទៀត​ថា​ ដោយ​មាន​មន្ទិល​សង្ស័យ​ ពួកគាត់​ រួច​ទាំង​ថៅកែ​ ជនជាតិ​ចិន​ បានបេីក​ទ្វារ​បន្ទប់​ចុះ​មក​មើល​ ក៏ស្រាប់​តែ​ឃើញ​ក្រុម​ជន​សង្ស័យ​ បាននាំ​គ្នីគ្នា​រត់​គេច​បាត់​ស្រមោល​អស់​ ហើយ​គាត់​ទៅ​មេីល​ក្នុង​ផ្ទះ​ ស្រាប់​តែ​បាត់​ទូរសព្ទ​ចំនួន​២គ្រឿង​ ក្នុង​មាន​មាន​ម៉ាក​oppo មួយ​គ្រឿង​ និង​ម៉ាក​iphone មួយគ្រឿង រួម​ទាំង​ម៉ូតូ​ប្រភេទ​អូតូ​ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង​ផង​ដែរ​ ។
​ អ្នក​បកប្រែ​ដដែល​បានឲ្យដឹង​ទៀត​ថា​ រយៈពេល​២ទៅ​៣ថ្ងៃ​មុន​ ផ្ទះ​ខាង​ហេតុ​ ក៏ធ្លាប់​ត្រូវ​ជន​សង្ស័យ​ គាស់​ចូល​លួច​អស់​សំភារៈ​មួយ​ចំនួន​ តែ​ថៅកែ​របស់​ពួកគាត់​ មិន​បានដាក់​ពាក់​ពាក្យ​បណ្ដឹង​នោះ​ទេ​ ព្រោះ​ថា​គិត​ទៅ​តិច​តួច​ តែ​យប់​ថ្ងៃ​នេះ​ គឺ​សំខាន់​លេខ​ទូរសព្ទ​របស់​គាត់​ ជា​តម្រូវ​ការ​ចាំ​បាច់​ គាត់​នោះ​សូម​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ និង​ទូរសព្ទ​របស់​គាត់​មក​វិញ​ផង​ដែរ​ ។
​ ក្រោយ​កេីត​ហេតុ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅ​ដល់​និង​បាននាំ​ជនរងគ្រោះ​ជា​ម្ចាស់ជនជាតិ​ចិន​ ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទួលស្វាយព្រៃ​ទី​១ផង​ដែរ​៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print