យុវតីម្នាក់ស្លាប់ភ្លាមៗក្រោយជិះម៉ូតូបត់ឆ្លងផ្លូវកាត់មុខក្បួនរថយន្តនៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល÷ យុវតីម្នាក់បាត់បង់ជីវិតភ្លាមៗក្រោយជិះម៉ូតូបត់ឆ្លងផ្លូវកាត់មុខក្បួនរថយន្តមួយក្បួន។ ហេតុ ការណ៍ដ៏សោកសៅនេះបានកើតឡើងនៅព្រឹកថ្ងៃទី៩ តុលា ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រទី២៤-២៥ ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ឆាន ចាន់ណា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិក្រឡឹកដុំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ម៉ូតូ Honda Beat C110 ពណ៌ស-ខៀវ ដែលបើកបរដោយជនរងគ្រោះក្នុងទិសដៅពីកើតទៅលិច បានបត់ឆ្វេងឆ្លងផ្លូវពីជើងទៅត្បូងកាត់មុខក្បួនរថយន្តរបស់ថ្នាក់ដឹកនាំដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា។ ភ្លាមនោះ រថយន្ត១គ្រឿងក្នុងក្បួនក៏បានបុកម៉ូតូរបស់ជន រងគ្រោះ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែងតែម្ដង។ ក្រោយកើតហេតុ រថយន្តដែលបង្កបានបន្តដំណើរទៅមុខបាត់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស បត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន។

...

ចំពោះសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយពាក់ព័ន្ធ ម៉ូតូជនរងគ្រោះរងការខូចខាតធ្ងន់ ១គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print