ខេត្តបាត់ដំបង÷ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ សូមជម្រាបជូនសាធារណជនបានជ្រាបថាកាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ក្នុងពេលដែលក្រុមការងារផ្សព្វផ្សាយព័ត៌មានក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាន មហាជនលោក បានចូលរួមជាមតិយោបល់ចំពោះករណី អ្នកប្រេីប្រាសម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗបង្កការ
រំខាន ដល់ការរស់នៅរបស់ប្រ ជាពលរដ្ឋនៅស្រុកបវេល ខេត្តបាត់ដំបង។
ឃើញករណីនេះក្រុមការងារបានឆ្លេីយតបភ្លាមៗចំពោះមតិចូលរួមរបស់មហាជន ដោយស្នើឱ្យលោកអធិការនគរបាលស្រុកបវេលសហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានចាត់វិធានការដោះស្រាយជូនទាន់ពេល។
ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ននិងអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី៩ខែ តុលា ឆ្នាំ២០២៥ នេះលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំស្រាវជ្រាវតាមមតិចូលរួមរបស់មហាជនដោយនាំអ្នកជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់សម្លេងខ្លាំងៗមកសាកសួរនិងអប់រំណែនាំឱ្យគាត់បញ្ឈប់សកម្មភាពបែបនេះបន្តទៀត ព្រោះបញ្ហានេះពិតជារំខានខ្លាំងណាស់ដល់សន្តិសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនជ្រាបជាព័ត៌មាន ជាមួយនេះក៏សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មានរបស់មហាជនទូទៅ ពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គមមកដល់សម្ថកិច្ច យើងដេីម្បីចាត់វិធានកាដោះស្រាយជូនបានទាន់ពេលវេលា៕