ខេត្តបាត់ដំបង៖ បុរសដែលគេស្គាល់ថាជាមនុស្សញៀនថ្នាំម្នាក់ ព្រោះតែខឹងប្រពន្ធហៅប៉ូលីសមកចាប់ដាក់មណ្ឌលបន្សាបគ្រឿងញៀន ក៏សម្រេចធ្វើអត្តឃាតដោយផឹកថ្នាំសម្លាប់ខ្លួន។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំនុចភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ អ៊ន បារាំង ភេទប្រុស អាយុ៤៥ឆ្នាំ បានផឹកថ្នាំសម្លាប់ខ្លួន បណ្ដាលអោយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យចុះទៅពិនិត្យនិងកោសល្យវិច័យរួចបានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
...