ឧបទ្ទវហេតុនេះបានបង្កើនសំឡេងរោទិ៍ អាសន្នមួយអំពីស្តង់ដារសុវត្ថិភាពឱសថក្នុងប្រទេសដែលគេស្គាល់ថាជា “ឱសថស្ថានពិភពលោក”។
យោងតាមទីភ្នាក់ងារព័ត៌មាន Reutersថ្ងៃទី៩ ខែតុលា ប៉ូលិសក្នុងរដ្ឋ Madhya Pradesh (ឥណ្ឌា) បានចាប់ខ្លួនម្ចាស់ក្រុមហ៊ុន Sresan Pharma ដែលជាក្រុមហ៊ុនផលិតស៊ីរ៉ូក្អក ដោយចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារយ៉ាងហោចណាស់ ១៧នាក់នៅក្នុងរដ្ឋនេះ។
លទ្ធផលស៊ើបអង្កេតបានបង្ហាញថា ជនរងគ្រោះទាំងអស់អាយុក្រោម៥ឆ្នាំបានស្លាប់បន្ទាប់ពីបានផឹកស៊ីរ៉ូ Coldrif របស់ក្រុមហ៊ុន Sresan Pharma ។ ថ្នាំនេះមានផ្ទុកសារធាតុ diethylene glycol ដែលជាសារធាតុពុលដែលមានកំហាប់ខ្ពស់ជាងកម្រិតអនុញ្ញាតជិត 500 ដង។
កុមារ ដែលភាគច្រើនក្រោមអាយុ ៥ឆ្នាំ បានស្លាប់កាលពីខែមុន បន្ទាប់ពីប្រើប្រាស់ថ្នាំក្អកមានសារធាតុដែលអាចពុល diethylene glycol ក្នុងបរិមាណលើសជិត ៥០០ដងនៃដែនកំណត់អនុញ្ញាត។ ការស្លាប់ពាក់ព័ន្ធនឹងថ្នាំស៉ីរ៉ូក្អករបស់ក្រុមហ៊ុន Sresan Pharmaceutical និងដែលត្រូវបានហាមឃាត់នៅរដ្ឋមួយចំនួន ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីធ្វើតេស្ត។
ប៉ូលិសនិយាយថា លោក S. Ranganathan ដែលជាម្ចាស់ក្រុមហ៊ុន Sresan Pharmaceutical ក្នុងរដ្ឋ Tamil Nadu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅឯទីក្រុង Chennai និងត្រូវបង្ហាញខ្លួនក្នុងតុលាការ។ ក្រោយការបង្ហាញខ្លួន លោក Ranganathan នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Chhindhwara រដ្ឋ Madhya Pradesh។
តាមច្បាប់ឥណ្ឌា អ្នកផលិតថ្នាំត្រូវតែធ្វើតេស្តលើគ្រប់សារធាតុផ្សំ និងផលិតផលសម្រេចរបស់ខ្លួន។ ឥណ្ឌា ជាអ្នកផ្គត់ផ្គង់ ៤០ភាគរយនៃថ្នាំពេទ្យសម្រាប់ប្រើប្រាស់នៅសហរដ្ឋអាមេរិក និងច្រើនជាង ៩០ភាគរយសម្រាប់ប្រទេសជាច្រើននៅអាហ្រ្វិក៕
រូបថត: Reuters