នាយករដ្ឋមន្ត្រី Commonwealth of Dominica ( កុំមិនវែលដូមីនីក ) អញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញបន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅកម្ពុជារយៈពេលបីថ្ងៃដោយជោគជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារ នៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ រួចមក លោកបណ្ឌិត​ Roosevelt Skerrit នាយករដ្ឋមន្ត្រី​ Commonwealth of Dominica (កុំមិនវែលដូមីនីក) បានអញ្ជើញនិវត្តន៍ទៅកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី ១០ ខែតុលានេះ។

ក្នុងឱកាសអញ្ជើញនិវត្តន៍ពីអាកាសយានដ្ឋានអន្តរជាតិតេជោទៅកាន់មាតុប្រទេសវិញតាមជើងហោះហើរឯកជនរបស់ លោកបណ្ឌិត​ Roosevelt Skerrit នាយករដ្ឋមន្ត្រី Commonwealth of Dominica (កុំមិនវែលដូមីនីក) មានការអញ្ជើញជូនដំណើរពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជារដ្ឋមន្ត្រីអម លោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃប្រកបដោយផ្លែផ្កានេះ លោកបណ្ឌិត​ Roosevelt Skerrit បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា។

លោកនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។

ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារនាពេលនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។

...

ដំណើរទស្សនកិច្ចការងាររបស់ លោកបណ្ឌិត​  Roosevelt Skerrit មកកាន់កម្ពុជានេះ ពោលគឺក្នុងន័យពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print