សង្ឃ​២​អង្គ​បាត់​ព្រះ​កាយ​ក្នុង​ទឹកទន្លេមេគង្គ និងបុរសម្នាក់លង់ទឹកបឹងនៅស្រុកកងមាស

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៥ មាន​បុរស​ម្នាក់ និងសង្ឃ​២​អង្គ លង់ទឹក​ស្លាប់​ និង​អនិច្ចធម្ម​នៅ​២កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​១​ករណី និង​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​១​ករណី ។ រហូត​មក​ដល់​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ដដែល សង្ឃ​២​អង្គ​ដែល​លង់ទឹក​នោះ​នៅ​មិន​ទាន់​រក​សព​ឃើញ​នៅឡើយ​ទេ។

នគរបាល​ស្រុក​ត្បូងឃ្មុំឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥​នោះ វេលា​ម៉ោង​ប្រមាណ​២​និង២០​នាទី​រសៀល មាន​អ្នក​ភូមិ​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​ជី​រោទ៍​ទី​២​ថា មាន​ករណី​លិច​ទូក​បណ្តាល​ឱ្យ​ព្រះសង្ឃ​ធ្លាក់​ចូល​ទឹក នៅ​ចំណុច​ស្ពាន​មាត់​ឃ្មង់ ស្ថិត​ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះកម្លាំង​ នគរបាល​ជំនាញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ជី​រោទ៍​ទី​២ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​ដល់​កន្លែង​កើត ។

តាម​ការ​បំភ្លឺ​របស់​ភិក្ខុ រ័​ត្ន ដុល្លា ព្រះ​ចៅ​អ​ធិការ​វត្ត និង​ភិក្ខុ នួន វ៉ា​រី​ន ជា​សង្ឃ​គង់នៅ​វត្ត​ទួល​វិហារ បាន​បំភ្លឺ​ដូច​គ្នា​ថា នៅ​ថ្ងៃ​នោះ​មាន​សង្ឃ​៤​អង្គ​គិត​រួម​ទាំង​ព្រះ​អង្គ​ផង និង​ក្មេង​ៗ​ចំនួន​៣​នាក់​សរុប​៧​អង្គ​/​នាក់ បាន​ជិះទូក​លេង​រហូត​ដល់​ស្ពាន​មាត់​ឃ្មង់ ដែល​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ទើប​បើកទូក​ត្រឡប់​មក​វិញ ។

ពេល​មក​ដល់​ក្រោម​ស្ពាន​មាត់​ឃ្មង់ ដោយ​កម្លាំង​ទឹក​ហូរ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ទូក​បើក​ទៅ​មុខ​មិន​រួច ក៏​បណ្តាល​ឱ្យ​បុក​នឹង​សសរស្ពាន​បែក​ទូក ហើយ​អ្នក​នៅ​លើ​ទូកធ្លាក់​ចូល​ក្នុង​ទឹក​ទាំងអស់ ក្នុង​នោះ​ព្រះសង្ឃ​២​អង្គ​និង​ក្មេង​ៗ៣​នា​ក់តោងទូក​ជាប់ ចំណែក​សង្ឃ ២​អង្គ​ទៀត​ក៏​រសាត់​តាម​ទឹក​លិច​បាត់​មិនដឹង​ទៅ​ដល់​ទីណា ។

សង្ឃ​២​អង្គ​ដែល​អណ្ដែត​តាម​ទឹក​នោះ ត្រូវ​សមត្ថកិច្ច​តាម​រក​ចាប់តាំងពី​វេលា​ម៉ោង​៩​យប់ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ នៅ​តែ​រក​សព​មិន​ទាន់​ឃើញ​នៅឡើយ ហើយ​ក៏​ទាន់​ដឹង​ថា សពរសាត់​ទៅ​ដល់​កន្លែង​ណា​នៅឡើយ​ទេ។

បាត់ខ្លួនសង្ឃ២អង្គពេលកំពុងជិះទូកលេីទន្លេទឹកហូរ ខ្លាំងគួចលិចទូកនៅមាត់ឃ្មង់នាថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង១៤៖២០នាទីរសៀលនៅចំណុចស្ពានមាត់ឃ្មង់ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ ឆើត សុជាតិ ភេទប្រុស អាយុ ២៥ឆ្នាំ (ព្រះសង្ឈនៅវត្តពុទ្ធប្បទីបិការាម (ហៅវត្តទួលវិហារ) មានទីលំនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង២.ឈ្មោះ សារ៉ាត់ រតនៈ ភេទប្រុស អាយុ ១៦ឆ្នាំ ព្រះសង្ឈនៅពុទ្ធប្បទីបិការាម (ហៅវត្តវត្តទួលវិហារ) មានទីលំនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ចំពោះ​ករណី​១ទៀតនៅ​ស្រុក​កងមាស ត្រូវ​បាន​លោក​វរសេនីយ៍ឯក ជា ជួន អធិការ​នគរបាល​ស្រុក​ឲ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​លង់ទឹក​ស្លាប់​នេះ កើតឡើង​នៅ​បឹង​វា​លេង ក្នុងភូមិ​អន្លង់​អក​កើត ឃុំ​សូរ​គង នា​វេលា​ម៉ោង​ប្រមាណ ២រសៀល ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាមលោក​បាន​ចាត់​ឲ្យ​កម្លាំង​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ទោ ថុ​ង ភូ​រី​វុ​ធ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សូរ​គង ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ,ឃុំ និងគ្រូពេទ្យបាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​សព​ដែល​បាន​ស្រង់​ចេញពី​ក្នុង​បឹង ។ ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ន សា​ម៉​ន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ ។

...

តាម​ការ​បំភ្លឺ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​១០នាទី​រសៀល ជន​រង​គ្រោះ​បាន​ចុះ​ហែល​ទឹក​លេង​ លុះ​ហែល​បាន​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​ច្រាំង ​ស្រាប់តែ​លិច​បាត់​តែ​ម្ដង ។ ភ្លាម​ៗ អ្នក​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ចេញ​ទូក​ទៅ​ជួយ​រក តែ​រក​មិនឃើញ ហើយ​រហូត​ដល់​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ល្ងាច​ទើប​រាវរក​ឃើញ និង​បាន​ស្លាប់​ទៅ​ហើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print