បុរសមានប្រវត្តិជាប់គុក៤លើក ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនជាលើកទី៥ ពីបទគ្រឿងញៀន និងប៉ុនប៉ងលួច

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន៤លើករួចមកហើយពីបទលួច និងប្រើប្រាស់គ្រឿងញៀន នៅពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ ខ្លួនជាលើកទី៥បន្ថែមទៀត។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ជនសង្ស័យរូបនេះប៉ុនប៉ងធ្វើសកម្មភាពលួច និងមានសារធាតុញៀននៅក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី៩ តុលា ២០២៥ នៅចំណុចផ្ទះរបស់ជនសង្ស័យក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផល សុវណ្ណារ៉ា ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅនៅចំណុចកើតហេតុ និងគ្មានមុខរបរពិតប្រាកដ។

លោកអធិការបានបន្តថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួន៤លើក៖ លើកទី១ ជាប់រយៈពេល ១ឆ្នាំ និង៥ខែ (ពីបទលួច), លើកទី២ ជាប់រយៈពេល ២ឆ្នាំ (ពីបទលួច), លើកទី៣ ជាប់រយៈពេល ១ឆ្នាំ និង៦ខែ (ពីបទប្រើប្រាស់គ្រឿងញៀន) និងលើកទី៤ ជាប់រយៈពេល ២ឆ្នាំ (ពីបទប្រើប្រាស់គ្រឿងញៀន)។ ការជាប់ពន្ធនាគារទាំង៤លើកមានរយៈពេលសរុប ៦ឆ្នាំ និង១១ខែ។

សមត្ថកិច្ចជំនាញបានបន្ថែមថា ក្នុងប្រតិបត្តិការឃាត់ខ្លួនករណីប៉ុនប៉ងលួច សមត្ថកិច្ចបានរកឃើញវត្ថុតាងជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ មានទម្ងន់ ០,៤១ក្រាម ដែលជនសង្ស័យបានលាក់ទុកនៅក្នុងហោប៉ៅខោខាងឆ្វេង។ បន្ថែមពីនេះ ក៏មានដកហូតមួក LV ពណ៌ខ្មៅ ចំនួន១ផងដែរ។

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print