សភាប្រទេសប៉េរ៉ូ បោះឆ្នោតទម្លាក់ប្រធានាធិបតី

ចែករំលែក៖

សភារបស់ប្រទេសប៉េរូបានបោះឆ្នោតចោទប្រកាន់ប្រធានាធិបតី Dina Boluarte ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការខកខានក្នុងការប្រកាសអំណោយនៃនាឡិកាប្រណិតមួយ និងដំឡើងប្រាក់ខែឱ្យខ្លួននាងផ្ទាល់។​

នាថ្ងៃសុក្រ ទី១០ ខែតុលា ក្រុមសមាជិកសភាប៉េរូ បានសម្រេចបោះឆ្នោតដកហូតតំណែងប្រធានាធិបតី លោកស្រី Dina Boluarte ដែលអាណត្តិកាន់អំណាចប៉ុន្មានឆ្នាំមកនេះរបស់លោកស្រី គឺត្រូវបានគូសរំលេចដោយការផ្ទុះបាតុកម្ម និងការចោទប្រកាន់ថា លោកស្រីអសមត្ថភាពបន្ធូរបន្ថយវិបត្តិឧក្រិដ្ឋកម្ម នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកសភាក្នុងសំឡេងភាគច្រើនលើសលប់ គឺដល់ទៅ១១៨នាក់ ក្នុងចំណោម១២២នាក់ បានបោះឆ្នោតដកតំណែងលោកស្រី Boluarte។ លោកស្រី បានឡើងកាន់អំណាច កាលពីខែធ្នូ ឆ្នាំ២០២២។ ក្នុងរយៈពេលប្រមាណ៩ឆ្នាំចុងក្រោយនេះ ប្រទេសបេរ៉ូ មានប្រធានាធិបតីសរុប៦រូប។ លោកស្រី Boluarte បានក្លាយជាប្រធានាធិបតី បន្ទាប់ពីប្រធានាធិបតីមុន គឺលោក Pedro Castillo ត្រូវបានសភាដកតំណែង ជុំវិញការបង្រ្កាបបាតុកម្ម ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោច៥០នាក់ បាត់បង់ជីវិត។ ក្រៅពីប្រឈមនឹងបាតុកម្ម និងរងការចោទប្រកាន់អសមត្ថភាព លោកស្រី ក៏បានស្ថិតក្រោមការស៉ើបអង្កេតជាច្រើនផងដែរ ពាក់ព័ន្ធនឹងការទទួលអំណោយ និងការដំឡើងប្រាក់ខែឱ្យខ្លួនឯង។
ក្រោយការដកតំណែងលោកស្រី Boluarte ប្រធានសភាប៉េរូ លោក Jose Jeri បានឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន៕

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print