ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន សម្រេចបាន​នូវទំហំទឹកប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ​កើន​ឡើង​ខ្ពស់

ចែករំលែក៖

ភ្នំពេញ​៖​ បើយោង​តាម​អគ្គនា​យកដ្ឋាន​គយ និង​​រដ្ឋា​ករ​​កម្ពុជា ​(GDCE)​ បានបង្ហាញថា​ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន សម្រេចបាន​នូវទំហំទឹកប្រាក់ចំនួន ១៤,២ ពាន់លានដុល្លារ កើន​ឡើង ២៧,៥% នៅក្នុង រយៈ​ពេល ៩ ខែ ឆ្នាំ ២០២៥ ​ក្នុង​នោះ កម្ពុ​ជានាំចេញ​ទៅ​ចិន​ចំនួន​​​ជាង​ ១,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧% ​ចំណែក​ចិន​នាំចូលមកវិញ​មានទំហំ ​១៣ ពាន់លានដុល្លារ កើនឡើង ៣២%។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

បើតាមអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានមានប្រសាសន៍ថា កម្ពុជាមាន​ឱន​ភាព​ពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិត ​ហើយ​នាំចេញទៅអឺរ៉ុប និងអាមេរិក។

អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា​រូបនេះ​ បន្តថា កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បី​បង្រួញអតិរេក​ពាណិជ្ជកម្ម​ឱ្យតូច​ជាង​នេះ ដោយ​គួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯងខ្លះ។

...

គួរជម្រាបជូនថា​ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ​​​នៅក្នុងឆ្នាំ២០២៤​ សម្រេច​បាន​នូវទំហំទឹកប្រាក់ជាង ១៥,១៨ ពាន់លាន​ដុល្លារ កើនឡើង ២៣,៨% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ​កម្ពុជានាំចេញទំនិញទៅចិន មាន​តម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% និងទំនិញ​ចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print