ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះអគារកំពុងសាងសង់ ដោយបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច និងអាជ្ញាធរចុះអន្តរាគមន៍ កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅ ផ្លូវ៣៦០ កែងមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
គ្រោះអគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ខណៈអគ្គិភ័យនេះបានធ្វើឱ្យឆេះខូចខាតស្តុកសម្ភារទំហំ ២២ម៉ែត្រ X ២២ម៉ែត្រ រួមម៉ាស៊ីនត្រជាក់ចាស់ៗចំនួន ៦០គ្រឿង, ម៉ាស៊ីនបោកសម្លៀកបំពាក់ចាស់ៗចំនួន ១០គ្រឿង និងសម្ភារមួយចំនួនទៀត។
នៅវេលាម៉ោង០៥:០០នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើរនឹង ៤០ម៉ែត្រគូប៕
...