រថយន្ត តូយ៉ូតាព្រុសបេីកបុកក្បាលនាគ ថ្មពុះចែក ផ្លូវ បណ្តាល ឲ្យខ្ទាតទៅប៉ះម៉ូតូ អ្នក ដំណើរមួយគ្រឿងទៀត រងការ ខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិ ចិន ម្នាក់បាននបេីករថយន្តម៉ាក toyota prius ខណៈ មេឃ កំពុងតែ ភ្លៀងក៏ជ្រុលទៅបុក និង ក្បាលនាគ ថ្មពុះចែកផ្លូវហេីយខ្ទាតរថយន្តទៅ ប៉ះ ម៉ូតូ អ្នក ដំណើរ មួយ គ្រឿង ទៀតបណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍ នេះ បានកើតឡើងនៅវេលាម៉ោង ១០និង ៣០នាទី យប់ ថ្ងៃ ទី ១០ខែតុលា ឆ្នាំ ២០២៥ ចំនុច ស្តុប ព្រះ អង្គ អេង ផ្លូវ ព្រះ សីហនុកែងផ្លូវ ១១៣ សង្កាត់ បឹង កេង កង ទី ១ ខណ្ឌ បឹង កេង កង ។
តាម ប្រភព ព័ត៌មានពី កន្លែងកើតហេតុបានអោយ ដឹង ថា មុន ពេលកេីតហេតុ គេបានឃើញបុរស ជនជាតិ ចិនម្នាក់ បានបេីករថយន្តម៉ាក toyota prius ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 2AW 3236 បេីកធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ ព្រះ សីហនុទិសដៅ ពីលិចទៅកេីត ក្នុង ល្បឿន លឿន ហើយ មេឃ កំពុង តែភ្លៀងលុះមកដល់ចំនុចកេីតហេតុ ក៏ជ្រុល ទៅបុកនិងក្បាលនាគថ្ម ពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាល ឲ្យ ខ្ទាតរលំ ទ្រង់ទ្រាយដើម អស់ចំនួន ២កង់ព្រម ទាំងធ្វើ រថយន្តខ្ទាតទៅ ប៉ះម៉ូតូហុងដាឌ្រីម ពណ៌ ខ្មៅពាក់ ស្លាក លេខ ភ្នំពេញ 1JG 8133 ដែរ ជិះ ដោយបុរស ម្នាក់ជាអ្នក ដឹក ជញ្ជូន អនឡាញ ធ្វើ ដំណើរ ក្នុងទិសដៅស្របគ្នាបណ្តាល ឲ្យ ដួល ម៉ូតូ រងការ ខូចខាត និង មនុស្ស របួសតិចតួច មិន ទៅ មន្ទីរពេទ្យ នោះ ទេ ។
ដោយឡែកខាងរថយន្ត វិញរងការខូចខាតខ្ទេច ស្រុញផ្នែក ខាង មុខ អ្នក បេីកបរ អត់ រងរបួសបានគេចចេញទៅបាត់ ។
ករណី នេះផង ដែរបន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ច មូលដ្ឋាន និង ជំនាញបានចុះទៅកន្លែងកើតហេតុនិង បានអោយ តំណាង ភាគី ខាង រថយន្ត ដោយស្រាយ ជាមួយខាង ម៉ូតូ ដោយ សងសំណង ៣០០ដុល្លារ បញ្ចប់ រឿង មួយ វគ្គ ។
ក្រោយ កេីត ហេតុ ដោយ តែ រថយន្ត ធ្វើ អោយ ប៉ះពាល់ ដល់ ទ្រូង ផ្លូវ ជា សម្បត្តិ រដ្ឋ សមត្ថកិច្ច បានប្រគល់ អោយ ផ្នែក ជំនាញ ចរាចរណ៍ ក្រុង ស្ទូច យក ទៅ រក្សា ទុក នៅ ការិយាល័យ ចរាចរណ៍ ផ្លូវ គោក រងចាំ ដំណោះស្រាយ បន្ត ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print