ជនជាតិ​ចិន​បានបេីក​រថយន្ត បុក​រះ​ម៉ូតូ​៤គ្រឿង​រថយន្ត១គ្រឿង​ និង​បង្គោល​ភ្លើង​១ដេីម​រងការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញ​៖ ជនជាតិ​ចិន​ម្នាក់​ស្រវឹង​បានបេីក​រថយន្តម៉ាក​ ford​ everest​ បួង​ចង្កូត​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៤គ្រឿង​រថយន្តមួយ​គ្រឿង​រួម​ទាំង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១ដើម​រងការ​ខូចខាត​ ។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​២០នាទីយប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១១ខែ​តុលា​ឆ្នាំ​២០២៥​ ទល់មុខ​ហាង​ចិន​មួយ​កន្លែង​ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ ផ្លូវ​វិរៈ​ជន​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។
​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ជន​ជាតិ​ចិន​ ម្នាក់​បានបេីក​រថយន្តម៉ាក​ ford​ everest​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BY 0613 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ វិរៈ​ជន​ ទិញ​ដៅ​ ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ ដែល​ជា​កែង​ អ្នកបេីក​បរ​បួង​ចង្កូត​មិន​ទាន់​ ទេីប​ធ្វើ​អោយ​រថយន្ត​ ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​គ្រឿង​៤គ្រឿង​ រថយន្ត​មួយ​គ្រឿង​ ផ្ទុប​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ រងការ​ខូចខាត​ថែមទៀត​ ផង​ផង​ ។
​ ករណី​នេះ​ សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​ទៅ​ដល់​ និង​បានមេីល​ឃើញ​ ការ​ខូចខាត​ មាន​ដូចជា​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ឃ្លីក​១គ្រឿង​ម៉ូតូ​ ម៉ាក​ហុងដា​ស្តុប​ពី​២គ្រឿង​ ម៉ូតូ​ធំ១គ្រឿង​ រថយន្តម៉ាក​ DONGFENG ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BV0596 ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ហាង​ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១ដើម​ បណ្តាល​អោយ​រងការ​ខូចខាត​យ៉ាង​ដំណំ​ តែ​ក្នុង​ហេតុការណ៍​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ។
​ ករណី​នេះ​ផង​ដែរ​ ភាគី​ខាង​រថយន្ត​ គឺ​សុខ​ចិត្ត​ ទទួល​រ៉ាប់រង​ សងសំណង​ថ្លៃ​ខាង​ លើ​មធ្យោបាយ​ទាំងអស់​ ដើម្បី​បញ្ចប់​រឿង​ផង​ដែរ​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print