សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្កឧទេ្ទសបណ្ឌិត នន្ទ ង៉ែត កំពុងយាងសម្រាកព្យាបាលព្រះរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចព្រះសង្ឃ ព្រះរាជាគណ: និងមន្ត្រីសង្ឃជាន់ខ្ពស់និមន្តមកសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិតិ្កឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសម្ដេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ទ្រង់មានព្រះជន្ម១០២ព្រះវស្សា ដែលកំពុងយាងសម្រាកព្យាបាលព្រះរោគាពាធដោយយកចិត្តទុកខ្ពស់បំផុតនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍​ ទី១១ ខែតុលា ឆ្នាំ២០២៥ ។

សូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជសុខភាពល្អ ព្រះបញ្ញាញាណវាងវៃ កម្លាំងមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីយាងគង់ជាម្លប់ដល់សិស្សគណ ព្រមទាំងពុទ្ធបរិស័ទ ទូទាំងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print