នាយឧត្តមសេនីយ៍ ទៀ សីហា​ ប្រារព្ធ​ពិធី​ជប់លៀងនាវាកងទ័ពជើងទឹករំដោះប្រជាជនចិនឈ្មោះ Qi Jiguang (PLAN 83) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ពិធីជប់លៀងលើនាវាកងទ័ពជើងទឹករំដោះប្រជាជនចិនឈ្មោះ Qi Jiguang (PLAN 83) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ។

សូមជម្រាបជូនថា​ នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988) ត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ ។ 

គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយទាហាន និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា ទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារអុីអន1 គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងអង្គភាពយោធានានា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print