សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ)

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៣នាក់ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ)។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនាព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នេះថា ជនសង្ស័យដែលឃាត់ខ្លួនមានទី១-ឈ្មោះផេង រស្មី  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរសិស្ស មានទីកន្លែងកំណើតនិងទីលំនៅបច្ចុប្បន្ន ភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ទី២-ឈ្មោះសុខ វ៉ាន់ម៉េង ហៅពេជ្យ  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំបួរ ឃុំសំបួរ  ស្រុករមាសហែកខេត្តស្វាយរៀង(អ្នកបើកបរម៉ូតូធ្វើសកម្មភាព)និងទី៣-ឈ្មោះ ប៉ាង ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបន្តថា ចំណែកជនរងគ្រោះប្ដីប្រពន្ធ មានឈ្មោះ ឡេ ធីគីមវៀង អាយុ ១៧ឆ្នាំ ភេទស្រី មុខរបរបុគ្គលិកហាងលក់បាយ ខេត្ត អាងយ៉ាង ប្រទេសវៀតណាមនិង ឈ្មោះ ថាយ វាយហ្វុង អាយុ ១៧ឆ្នាំ ភេទប្រុស  មុខរបរ បុគ្គលិកហាងលក់បាយ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា នៅវេលាម៉ោង ០១:៤០នាទី ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥  សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ចាប់បានជនសង្ស័យឆក់ទូរស័ព្ទដៃគេម្នាក់នៅចំណុចផ្លូវបំបែកទៅវត្តព្រៃយាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ចំណែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ជាមួយឈ្មោះ ពេជ្រ ហើយបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃម៉ាកIphone16 ពណ៌ស្វាយ ពីប្ដីប្រពន្ធជនជាតិវៀតណាមពិតប្រាកដមែន លុះមកដល់ផ្លូវបំបែកជាបួនខ្លួនបានដួលម៉ូតូ ហើយត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានចំណែកឈ្មោះ ពេជ្រ បានលើកម៉ូតូជិះគេចខ្លួនបាត់ទៅ ។

ក្រោយមកសមត្ថកិច្ខបានធ្វើការស្រាវជ្រាវឃាត់បានមុខសញ្ញាចំនួន២នាក់ទៀត នៅលើដងផ្លូវជាតិលេខ១  គឺឈ្មោះ សុខ វ៉ាន់ម៉េង ហៅពេជ្យ និង ឈ្មោះ ប៉ាង ពេជ្រ រួមនឹងវត្ថុតាងមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1LB-9915, ម៉ាកវីសិន ពណ៌ស គ្មានស្លាកលេខ  ទូរស័ព្ទដៃម៉ាកIPHONE 16 ពណ៌ស្វាយ ចំនួន០១គ្រឿង។

បច្ចុប្ប្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង សមត្ថកិច្ចជំនាញក្រុងបាវិត បានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញនគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print