Haaland ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ៥-០លើអ៊ីស្រាអែល

ចែករំលែក៖

ខ្សែប្រយុទ្ធErling Haaland ស៊ុតបញ្ចូលទីបានបីគ្រាប់ ខណៈដែលប្រទេសន័រវេសបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់វគ្គជម្រុះសម្រាប់ការប្រកួត World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩៨ ជាមួយនឹងជ័យជម្នះយ៉ាងធំលើអ៊ីស្រាអែល។

អ្នកចាំទីជនជាតិអ៊ីស្រាអែល Daniel Peretz បានជួយសង្គ្រោះរារាំងពីរដង ការស៊ុតបាល់ប៉េណាល់ទី  របស់ខ្សែប្រយុទ្ធ Manchester City ក្នុងការប្រកួតបើកឆាក ៥ នាទីដំបូង ប៉ុន្តែក្រុមភ្ញៀវមិនអាចទប់នឹងការវាយប្រហារម្តហើយម្តងទៀត របស់ម្ចាស់ផ្ទះន័រវេសរហូតឆ្លាយសំណាញ់ទី៥គ្រាប់។

ខ្សែបម្រើអ៊ីស្រាអែល Anan Khalaili បានតែតបាល់ចូលទីខ្លួនឯងពីការបញ្ជូនបាល់របស់ Alexander Sorloth ។ Haaland ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ន័រវេសបានបង្កើនគុណសម្បត្តិក្រុមរបស់គាត់រកគ្រាប់បាល់ទីពីរជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អដោយជើងស្តាំ។ វាគឺជាការប្រកួតទី ១០ ជាប់ៗគ្នាសម្រាប់ក្លឹប និងប្រទេសដែលគាត់រកបាន – Haaland រកបានគ្រាប់បាល់១១លើកក្នុងការបង្ហាញខ្លួន១២ដងរបស់គាត់សម្រាប់ក្រុម Man City និងជម្រើសជាតិន័រវេសនៅរដូវកាលនេះ។

បន្ទាប់មកក្រុមម្ចាស់ផ្ទះបានស៊ុតបញ្ចូលទីគ្រាប់ទី៣ តែមួយនាទីក្រោយមក នៅពេលដែលកីឡាករ Peretz ធ្វើឱ្យបាល់ស្ទុះចូលសំណាញ់ទីខ្លួនឯងដោយពីខ្សែការពារ Idan Nachmias ។ Haaland រកបានគ្រាប់ទី ២ របស់គេជាមួយនឹងការតែតបាល់បញ្ចូលទី នៅនាទីទី៦៣និង៧២។។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ៥១ គ្រាប់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិចំនួន ៤៦ដង ដែលជាការរកគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ឬច្រើនជាងនេះសម្រាប់ប្រទេសរបស់គាត់ ។

Haaland ស៊ុតបានបីគ្រាប់ដែលជាលើកទីប្រាំមួយរបស់គាត់សម្រាប់ប្រទេសន័រវេស – ក៏បានធ្វើឱ្យគាត់នៅពីក្រោយកំណត់ត្រាក្នុងការប្រកួតអន្តរជាតិបុរសដែលគ្រប់គ្រងរួមគ្នាដោយ Cristiano Ronaldo និង Lionel Messi ។

...

ជ័យជម្នះនេះធ្វើឱ្យប្រទេសន័រវេសឈរក្នុងតំណែងលេខ១ក្នុងពូល I ខណៈដែលពួកគេសង្ឃឹមខ្ពស់បានទៅលេងក្នុងការប្រកួតអន្តរជាតិដ៏សំខាន់លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០០០ និងការប្រកួត World Cup លើកដំបូងសម្រាប់រយៈពេល ២៨ ឆ្នាំ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print