ខេត្តកំពង់ស្ពឺ÷ កំលាំងនគរបាលអធិការដ្ឋានស្រុកគងពិសី បានធ្វេីការឃាត់មុខសញ្ញាក្មេងទំនេីងដែលមិនស្ដាប់ដំបូន្មានឪពុកម្ដាយ និងមិនស្ដាប់ការប្រៀនប្រដៅរបស់គ្រូអាចារ្យ បន្ដធ្វេីសកម្មភាពទំនើងដោយជិះម៉ូតូ ឌុបគ្នាថតរូបជាវីដេអូបង្ហោះតាមបណ្ដាញសង្គមលេីផ្លូវសាធារណៈត្រង់ចំណុចផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតនៅភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី និងតាមផ្លូវបេតុង។
លោកវរសេនីយ៍ឯកយ៉ាង សុខលីអធិការនគរបាលស្រុក គងពិសី ឱ្យដឹងថា ក្រោយទទួលព័ត៌មានពីមហាជនដែលបានផ្សព្វផ្សាយអំពីសកម្មភាពក្មេងទំនេីងបង្ហោះម៉ូតូក្នុងភូមិសាស្រ្ដ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៥ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានសហការស្រាវ ជ្រាវរហូតឃាត់ខ្លួនក្មេងទំនើងបានម្នាក់ចំណោមបក្ខពួកជាច្រេីន ឈ្មោះ សន វ៉ី ហៅ សាន់ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិសណ្ដុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកបេីកម៉ូតូបង្ហោះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ស្ពឺ 1V. 9943 បានឆ្លេីយទទួលស្គាល់ថា ពួកខ្លួនមានគ្នា៧ នាក់ ម៉ូតូ៤គ្រឿង តែងតែជិះធ្វេីសកម្មភាពនៅផ្លូវជាតិលេខ៣ និងផ្លូវបេតុងស្រុកគងពិសី “ បក្ខពួកមួយចំនួនបានគេច ខ្លួនបន្ទាប់ពីបែកធ្លាយវីដេអូដែលខ្លួនបានបង្ហោះ “ ។
បច្ចុប្បន្នក្មេងទំនើងបានឃាត់និងអនុវត្ដវិធានការកោសក់ ពុះជេីងក្អែក និងបានអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាជាលេីកទី១ និងទទួលយកកូនទៅអប់រំមិនអោយកេីតឡេីងនូវទង្វេីនេះជាលេីកទី២ ដោយដកហូតម៉ូតូរក្សាទុករយៈពេល៩០ថៃ្ង និងធ្វេីអនាម័យនៅអធិការដ្ឋាននគរបាលស្រុកគងពិសីដេីម្បីកែខ្លួន៕