តេីពេលណាទេីបក្មួយគ្រប់គ្នាអា​ណិ​តទឹកចិត្ដអាណាព្យាបា​លឪពុកម្ដាយដែលខំផ្ដល់កំណេីត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កំលាំងនគរបាលអធិកា​រ​ដ្ឋានស្រុកគងពិសី​ បានធ្វេីការឃាត់មុខសញ្ញាក្មេ​ងទំនេីងដែលមិនស្ដាប់ដំបូន្មានឪ​ពុកម្ដាយ​ និងមិនស្ដាប់ការប្រៀន​ប្រ​ដៅរបស់គ្រូអាចារ្យ បន្ដធ្វេីសក​ម្ម​ភា​ព​ទំ​នើ​ងដោ​យជិះម៉ូតូ ឌុបគ្នាថត​រូបជា​វីដេអូបង្ហោះតាមបណ្ដាញសង្គ​ម​លេីផ្លូវសាធារណៈត្រង់ចំណុចផ្លូវជាតិលេ​ខ​៣ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតនៅភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី​ និងតាម​ផ្លូវបេតុង។

លោកវរសេនីយ៍ឯកយ៉ាង​ សុខលីអធិការនគរបាលស្រុក គងពិសី​ ឱ្យដឹងថា​ ក្រោយទទួលព័ត៌មានពី​ម​ហាជនដែលបានផ្សព្វផ្សាយអំពីសក​ម្មភាពក្មេងទំនេីងបង្ហោះម៉ូតូ​ក្នុងភូមិ​សាស្រ្ដ​ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៥ កម្លាំ​ងផ្នែកនគរបាលយុត្តិធម៌ស្រុក បានសហការស្រាវ ជ្រាវរហូតឃាត់ខ្លួនក្មេងទំនើងបានម្នាក់ចំណោមបក្ខពួក​ជាច្រេីន​ ឈ្មោះ សន វ៉ី ហៅ​ សាន់ភេទប្រុស​ អាយុ១៧ ឆ្នាំ​ រស់នៅភូមិសណ្ដុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ជាអ្នកបេីកម៉ូតូបង្ហោះ​ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ស្ពឺ 1V. 9943 បានឆ្លេីយទទួលស្គាល់ថា​ ពួកខ្លួនមានគ្នា​៧ នាក់​ ម៉ូតូ៤​គ្រឿង​ តែងតែជិះធ្វេីសកម្មភាពនៅផ្លូវជាតិ​លេ​ខ៣​ និងផ្លូវបេតុងស្រុកគងពិសី​ “​ បក្ខពួកមួយចំនួនបានគេច ខ្លួនបន្ទាប់ពីបែកធ្លាយវីដេអូដែលខ្លួន​បានបង្ហោះ​ “​ ។

...

បច្ចុប្បន្នក្មេងទំនើងបានឃាត់និងអនុវត្ដវិធានការកោសក់​ ពុះជេីងក្អែក​ និ​ង​បានអញ្ជេីញអាណាព្យាបាលមក​ធ្វេីកិច្ចសន្យាជាលេីកទី១ និងទទួល​យកកូនទៅអប់រំមិនអោយកេីតឡេីង​នូវទង្វេីនេះជាលេីកទី២​ ដោយដក​ហូ​តម៉ូតូរក្សាទុករយៈពេ​ល​៩០ថៃ្ង​ និងធ្វេី​អនាម័យ​នៅអធិការដ្ឋាននគរបាលស្រុកគង​ពិសី​ដេីម្បីកែខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print