កម្ពុជា​ ក្នុងរយៈពេល​២១ឆ្នាំដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្មកម្ពុជា​ បានចាប់ផ្តើមដោយសារ”អបអរ​សាទរ ខួប២១ឆ្នាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)១៣ តុលា ២០០៤ – ១៣ តុលា ២០២៥”។​ កម្ពុជា​បាន​ក្លាយជាសមាជិកទី១៤៨នៃWTOនសមាជិកចំនួន ១៦៦ ប្រទេស។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ព័ត៌មាន​ ។

លើសពីនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារអបអរចំពោះ ព្រឹត្តិការណ៍នេះដែរ។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តីដដែលនេះដែរក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា ក្នុងអង្គការពាណិជ្ជកម្ម​ពិភពលោក»នៅ​ថ្ងៃទី១៤តុលាឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវ​សេចក្តីស្ញប់ស្ញែង​នៅពេលឃើញផលិតផលដែលដាក់លក់នៅក្រៅប្រទេស ហើយដាក់ អក្សរថា «Made in Cambodia»។ ទន្ទឹមនេះ​សម្តេចបវរធិបតី បានជំរុញការខិតខំប្រឹងប្រែងទាំងបច្ចេកវិទ្យាជាដើម ដើម្បីពង្រឹង​សមត្ថភាព​ក្នុងការនាំចេញទំនិញ​ទៅក្រៅប្រទេស។ស្របគ្នានេះដែរ សម្តេច​បវរធិបតី​​បានលើកបញ្ជាក់ថា កម្ពុជា​កំពុងត្រៀមលក្ខណៈ ដើម្បីចាកចេញពីប្រទេស​អភិវឌ្ឍន៍តិចតួចនៅឆ្នាំ​២០២៩​ខាង​មុខ។

ត្រឡប់ទៅកាលពី២១ឆ្នាំមុននេះ កម្ពុជាបានដាក់ពាក្យស្នើសុំចូល ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក( WTO) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩៤។តមកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ក្រុមការងារចូលជា សមាជិកអង្គការ WTO របស់​កម្ពុជា​ត្រូវបាន​បង្កើតឡើង។ថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៩៩ អនុស្សរណៈស្តីពីគោលនយោបាយ ពាណិជ្ជកម្មរបស់កម្ពុជា បានផ្ញើជូនទៅលេខាធិការដ្ឋានអង្គការ WTO។នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាបានក្លាយជា សមាជិកអង្គការ WTO ជាផ្លូវការ។

សូមជម្រាបថា បន្ទាប់ពីបានក្លាយជាសមាជិកអង្គការ WTO កម្ពុជា បានធ្វើការត្រួតពិនិត្យឡើងវិញ គោល​នយោបាយ​ពាណិជ្ជកម្មរបស់ ខ្លួនបានចំនួន ២លើកប្រកបដោយជោគជ័យ គឺលើកទី១ ធ្វើនៅ ថ្ងៃទី១-៣ ខែវិច្ឆិកា ឆ្នាំ២០១១ និង​លើកទី២ នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របតាមកាតព្វកិច្ច។

កម្ពុជាត្រូវបានជ្រើសរើសជាប្រធានក្រុមសម្របសម្រួល នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីដើមឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨។

ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនេះ កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមានដូចជា ជួយពង្រឹង គោលនយោបាយ និងស្ថាប័នក្នុងស្រុក តាមរយៈកំណែ ទម្រង់ លិខិតបទដ្ឋាន ច្បាប់ និងកម្មវិធីការងារ ក្រោយពីក្លាយ ជាសមាជិក អង្គការ WTO បង្កើតបានជាបរិយាកាសទាក់ទាញវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបាន​ពង្រីកបានទីផ្សារនាំចេញ ទៅកាន់ ទីផ្សារសំខាន់ៗ ជាច្រើន។

កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្របតាមការប្តេជ្ញាចិត្ត​ជាមួយ WTO ដូចជា ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ច្បាប់ស្តីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់​វិនិយោគថ្មីជាដើម។ កម្ពុជា ក៏បានធ្វើពិពិធកម្មទីផ្សារនាំចេញ ពីសំលៀកបំពាក់ និងវាយនភ័ណ្ឌ ទៅជាគ្រឿង​អេឡិចត្រូនិក ស្រូវ អង្ករ កៅស៊ូ គ្រាប់ស្វាយចន្ទី ចេក បន្ទះសូឡា និងកង់។ លើសពីនេះ កម្ពុជាទទួលបានជំនួយ​បច្ចេកទេស និងការកសាងសមត្ថភាពពី WTO និងអង្គការអន្តរជាតិ ដើម្បីពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន។ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាទទួលបានប្រព្រឹត្តិកម្ម ពិសេស និងដោយឡែក ដែលផ្តល់ភាព​បត់បែនបន្ថែមក្នុងការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្ម។

សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុង ការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជា នូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជ កម្មអន្តរជាតិ ដែលធានាដល់​ការអភិវឌ្ឍសេដ្ឋកិច្ច៕​

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print