អតីតគ្រូបង្វឹកក្រុម West Ham លោក Potter បើកចិត្តទៅដឹកនាំក្រុមជម្រើសជាតិស៊ុយអែត

ចែករំលែក៖

អតីតគ្រូបង្វឹកក្រុម West Ham United លោក Graham Potter បើកចិត្តចំពោះការទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិប្រទេសស៊ុយអែត បន្ទាប់ពីការបណ្តេញចេញរបស់លោក Jon Dahl Tomasson កាលពីថ្ងៃអង្គារ ដែលនេះអាចជាការវិលត្រឡប់ទៅកាន់ប្រទេសដែលគាត់ទទួលបានភាពជោគជ័យបំផុត។

លោកTomasson ត្រូវបានបណ្ដេញចេញពីតំណែងដោយក្រុមស៊ុយអែតឈរបាតតារាងក្នុងពូលជម្រុះ World Cup របស់ពួកគេដោយទទួលបានតែមួយពិន្ទុបន្ទាប់ពីការប្រកួតចំនួនបួន។

ចំណែកលោកPotter ដែលត្រូវបានបណ្តេញចេញដោយ West Ham នៅក្នុងខែកញ្ញាបានចំណាយពេលជាង 7 ឆ្នាំនៅក្លឹបស៊ុយអែត Ostersund ដោយដឹកនាំពួកគេពីក្របខណ្ឌកម្រិតទី 4 ទៅកាន់ក្របខ័ណ្ឌកំពូល និងការប្រកួតប្រជែងនៅអឺរ៉ុប។

Potter បានប្រាប់សារព័ត៌មាន Fotbollskanalen ពីផ្ទះរបស់គាត់នៅប្រទេសស៊ុយអែតថា “ខ្ញុំនៅទំនេរពីការងារ ហើយបើកចិត្តទទួលយកអ្វីដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរួមចំណែក។ ខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះស៊ុយអែត។ ខ្ញុំមានច្រើនដែលត្រូវអរគុណនៅពេលនិយាយអំពីបាល់ទាត់ស៊ុយអែត។ កូនរបស់ខ្ញុំពីរនាក់បានកើតនៅទីនេះ ខ្ញុំបានឆ្លងកាត់លីគផ្សេងៗគ្នាជាច្រើននៅទីនេះ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំយល់យ៉ាងស៊ីជម្រៅអំពីប្រទេស និងវប្បធម៌បាល់ទាត់របស់ពួកគេ។”

...

លោក Potter បានបដិសេធការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថាគាត់បាននិយាយជាមួយសហព័ន្ធស៊ុយអែតរួចហើយ ប៉ុន្តែគាត់បាននិយាយប្រសិនបើពួកគេទូរស័ព្ទមកនោះ ព័ត៌មានលម្អិតនៃកិច្ចសន្យា និងប្រាក់កាក់នឹងមានផលប៉ះពាល់តិចតួចលើការសម្រេចចិត្តរបស់គាត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print