តើការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នឹងធ្វើឡើងនៅពេលណា និងនៅឯណា?
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលការប្រកួតនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសចំនួនបី។ ការប្រកួតបើកឆាកនឹងធ្វើឡើងនៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 នៅទីក្រុងម៉ិកស៊ិក ជាមួយនឹងការប្រកួតចុងក្រោយនៅថ្ងៃទី 19 ខែកក្កដា នៅរដ្ឋ New Jersey។ ការប្រកួតកំពុងត្រូវបានពង្រីកដើម្បីរួមបញ្ចូលក្រុមចំនួន 48 ជាលើកដំបូង ហើយជាលទ្ធផលវានឹងមានរយៈពេល 39 ថ្ងៃ។
ទម្រង់ថ្មីនេះនឹងមានក្រុមចំនួន 12 ពូលដែលមានបួនក្រុមក្នុងពូលនីមួយៗ និងការប្រកួតជម្រុះចាញ់ធ្លាក់(knockout round) គឺមាន 32ក្រុម។
វាបានកើនឡើងទ្វេដងចាប់តាំងពីការប្រកួតចុងក្រោយនេះត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមចំនួន 24 បានប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងឆ្នាំ 1994 ។
តើទីក្រុងណាខ្លះដែលរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026?
ទីក្រុងចំនួន 16 នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងអំឡុងការប្រកួត World Cup រដូវក្តៅក្រោយ – 11 នៅសហរដ្ឋអាមេរិក 3នៅម៉ិកស៊ិក និង2 នៅកាណាដា។
ទាំងនេះគឺជាទីក្រុងម្ចាស់ផ្ទះ World Cup 2026៖ សហរដ្ឋអាមេរិក៖ អាត្លង់តា, បូស្តុន, ដាឡាស, ហ៊ូស្តុន, កានសាសស៊ីធី, ឡូសអេនជឺលេស, ម៉ៃអាមី, ញូវយ៉ក / ញូវជឺស៊ី, ហ្វីឡាដែលហ្វៀ, សាន់ហ្វ្រាន់ស៊ីស្កូនិងស៊ីថល ម៉ិកស៊ិក៖ ហ្គូដាឡាហារ៉ា, Mexico City និង ម៉ុងតេរី ។ ប្រទេសកាណាដា៖ តូរ៉ុនតូ និង វ៉ាន់ខូវើ។
តើសំបុត្រថ្លៃប៉ុន្មាន?
សំបុត្រចូលទស្សនាទូទៅកំពុងត្រូវបានបំបែកជាបួនប្រភេទ ដោយសំបុត្រសម្រាប់ការប្រកួតដំបូងនៅសហរដ្ឋអាមេរិកមានតម្លៃចន្លោះពី 560-2,235 ដុល្លារអាមេរិក។
សំបុត្រថោកបំផុតសម្រាប់វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2026 មានតម្លៃ 2,030ដុល្លារអាមេរិក ហើយថ្លៃបំផុតគឺ 6,000ដុល្លារអាមេរិក។
សំបុត្រមួយចំនួនសម្រាប់ការប្រកួតនៅដើមដំបូងនៃការប្រកួត – នៅក្នុងទីតាំងមួយចំនួនដែលមិនសូវមានកិត្យានុភាព – អាចរកបានក្នុងតម្លៃ 60 ដុល្លារអាមេរិក ប៉ុន្តែរូបភាពផែនទីកីឡដ្ឋានបង្ហាញថាវាជាសមាមាត្រតូចមួយនៃកៅអីដែលមាន។
តើប្រទេសណាខ្លះមានសិទ្ធិចូលលេង World Cup?
អង់គ្លេសទើបតែបានធានាកន្លែងមួយរបស់ខ្លួនក្នុងការប្រកួតនៅរដូវក្ដៅក្រោយរួមជាមួយនឹងក្រុមចំនួន ២៧ ផ្សេងទៀត។
ប្រទេសដែលបានធានាកន្លែងរបស់ខ្លួនរួចហើយគឺ៖
ម្ចាស់ផ្ទះ៖ កាណាដា ម៉ិកស៊ិក សហរដ្ឋអាមេរិក។
អាហ្រ្វិក៖ អាល់ហ្សេរី Cape Verde អេហ្ស៊ីប ហ្គាណា កូតឌីវ័រ ម៉ារ៉ុក សេណេហ្គាល់ អាហ្រ្វិកខាងត្បូង ទុយនីស៊ី
អាស៊ី៖ អូស្ត្រាលី អ៊ីរ៉ង់ ជប៉ុន ហ្ស៊កដានី កាតា អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន។
អឺរ៉ុប៖ អង់គ្លេស។
អូសេអានី៖ នូវែលសេឡង់។
អាមេរិកខាងត្បូង៖ អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ។
ក្នុងចំណោមប្រទេសទាំងនោះ មានបីនាក់បានចូលលេង World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគឺ Cape Verde, ហ្ស៊កដានី និង អ៊ូសបេគីស្ថាន៕