នគរបាលបន្តយករថយន្ត២គ្រឿងដឹកពលរដ្ឋខ្មែរវិលពីប្រទេសថៃទៅស្រុកកំណើត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ មានចំនួន២១នាក់ នគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្ត
សមត្ថកិច្ចបន្តថា អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។
ជាលទ្ធផល នៅថ្ងៃពុធនេះ ចាប់ពីម៉ោង៨និង០០ នាទីព្រឹក ដល់ម៉ោង៤និង០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២១នាក់ ស្រី១៣នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន០៤ គឺខេត្តបន្ទាយមានជ័យ ១៤នាក់ ស្រី០៧នាក់, ខេត្តសៀមរាប ០៣នាក់ ស្រី០២នាក់, ខេត្តបាត់ដំបង០៣នាក់ស្រី, ខេត្តកំពង់ធំ០១នាក់ស្រី៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print