១សប្តាហ៍ គ្រោះថ្នាក់ចរាចរណ៍ បន្តឆក់យកជីវិតមនុស្ស២៨នាក់ របួសជិត៧០នាក់!

ចែករំលែក៖

ភ្នំពេញ : ក្នុងរយៈពេល១សប្តាហ៍ ពោលគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៥៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៧នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី៨តុលា មាន១២ករណី ស្លាប់៦នាក់ របួស១០នាក់ ថ្ងៃទី៩ មាន៨ករណី ស្លាប់២នាក់ របួស១៧នាក់ ថ្ងៃទី១០ មាន១១ករណី ស្លាប់៧នាក់ របួស៨នាក់ ថ្ងៃទី១១ មាន២ករណី របួស២នាក់ ថ្ងៃទី១២ មាន១០ករណី ស្លាប់៣នាក់ របួស១៨នាក់ ថ្ងៃទី១៣ មាន៩ករណី ស្លាប់៥នាក់ របួស៧នាក់ និងថ្ងៃទី១៤ តុលា មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់។

គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ បើតាមលោក ទូច សុឃៈ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កំពង់ឆ្នាំង បាត់ដំបង កោះកុង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រនគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង៕

...

ដោយ : លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print