រថយន្តម៉ាក RANGE ROVER បុករថយន្តមួយគ្រឿងម៉ាក់ SOUEAST HUAYបណ្ដោលអោយបុរស៣នាក់បានរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ បុរស៣នាក់បានរងរបួសធ្ងន់ ខណ:បុរសម្នាក់បើករថយន្តម៉ាក RANGE ROVER បើករ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់ SOUEAST HUAYហើយរថយន្តខ្ទាតទៅបុកបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១០៨៩ ក្នុងសង្កាត់សំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសម្នាក់បើករថយន្តម៉ាក RANGE ROVERពាក់ផ្លាកលេខភ្នំពេញ 2M-7311 បាមបើករ៉េចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់ SOUEAST HUAYពាក់ផ្លាកលេខភ្នំពេញ 2BS-2956 បណ្ដាលអោយ បុរស៣នាក់រងរបួសធ្ងន់និងរថយន្តខ្ទាតរួចជ្រុលទៅបុកបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌសែនសុខ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print