ជនជាតិកូរ៉េជាង ៦០នាក់ទៀត ដែលសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េ វិញ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងនៅកាន់លោកស្រី គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បែបនេះក្នុងជំនួបការងារនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ថា ៖ កន្លងមក កម្ពុជាបានបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅសាធារណរដ្ឋកូរ៉េ វិញ។ បច្ចុប្បន្ន ជនជាតិកូរ៉េជាង ៦០នាក់ទៀត ដែលសមត្ថកិច្ចកម្ពុជារកឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញ នាពេលឆាប់ៗនេះ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print