បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ – ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ៖ “… សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញឫសគល់ និងស្ថានភាពពិត នៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការ ដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយ អន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ដែលបាន ឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។…”

II -កម្ពុជាអរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ ដំណើរស្វែងរកសន្តិភាព និងការផ្តល់ជំនួយអភិវឌ្ឍផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការគាំទ្រលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំនួយសង្គ្រោះបន្ទាន់ឥតសំណងប្រមាណ ១,៨លាន ដុល្លារអាម៉េរិក ដើម្បីឆ្លើយ តបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ។

នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម ទុយ រី ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជូន ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភា ជប៉ុន នូវគោលជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់ បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង ដែលជា សារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពលើលក្ខខណ្ឌបទ ឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់។ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំង ប្រទេសជប៉ុន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព បង្កើនស្ថិរភាព តំបន់ និងគោរពតាមគោលការណ៍នៃសហប្រតិបត្តិការអន្តរជាតិ។

III -ក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ ភាគីថៃ។ កិច្ចប្រជុំ RBC នេះ នឹងត្រូវជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើ ឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបាន ពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញ។

IV. ត្រឹមថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ នេះ មានរយៈពេល ៧៩ ថ្ងៃហើយ ចាប់តាំងពីទាហាន កម្ពុជាចំនួន ១៨ នាក់ ត្រូវបានកងទ័ពថៃចាប់ខ្លួន និងឃុំខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀឈប់ បាញ់ បានចូលជាធរមាន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។ ប្រទេសថៃត្រូវតែដោះលែង ទាហានកម្ពុជាទាំងអស់ ដោយគ្មានលក្ខខណ្ឌ និងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមច្បាប់មនុស្សធម្មអន្តរជាតិ៕

...

  ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print