កីឡាករ Odegaard ប្រធានក្រុម Arsenal នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួស

ចែករំលែក៖

អ្នកចាត់ការ Mikel Arteta បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែបម្រើ Martin Odegaard របស់ Arsenal នឹងអវត្តមានរយៈពេលពីរបីសប្តាហ៍ដោយសារបញ្ហាជង្គង់។

ប្រធានក្រុម Arsenal កីឡាករ Odegaard ដែលបានអវត្តមានរយៈពេលពីរសប្តាហ៍កាលពីខែមុនដោយសារបញ្ហាស្មា គឺជាកីឡាករទីបួនរបស់ក្លឹបនាពេលបច្ចុប្បន្ននេះ ដោយសាររបួសជង្គង់រួមជាមួយកីឡាករផ្សេងទៀតដូចជា Gabriel Jesus, Kai Havertz និង Noni Madueke ក៏កំពុងសម្រាកព្យាបាលរបួស។

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Mikel Arteta បាននិយាយកាលពីថ្ងៃសុក្រថាក្រុមកាំភ្លើងធំដែលកំពុងនាំមុខគេនៅអង់គ្លេស Premier League បានវិលត្រលប់មកពីសម្រាកអន្តរជាតិជាមួយនឹងកីឡាករសំខាន់ៗជាច្រើនមានបញ្ហារបួស និងទម្រង់លេងមិនសូវល្អ។

លោកArteta បានបញ្ចាក់ថាកីឡាករ Martin Zubimendi និង Ben White ដែលបានខកខានការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍នឹងមានវត្តមានសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ខណៈដែលខ្សែការពារកណ្តាលអេក្វាឌ័រ Piero Hincapie អាចនឹងត្រលប់មករួមក្រុមក្នុងការប្រកួតវិញបន្ទាប់ពីបានបាត់មុខមួយខែដោយសាររបួសក្រលៀន។

គ្រូបង្វឹករូបនេះបានបន្ថែមថា Arsenal ដែលមានកំណត់ត្រាការពារល្អបំផុតក្នុងលីគដោយត្រូវបានគេស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួត៧លើក មានជំនឿចិត្តថាក្រុមអាចទប់ទល់នឹងរបួស ប៉ុន្តែនៅតែត្រូវការកីឡាករសំខាន់ៗដូចជាកីឡាករអន្តរជាតិន័រវែស Odegaard ត្រឡប់មកវិញ។

...

Arsenal មានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន 14 គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ដែលជាចំនួនតិចជាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគឺ Manchester City ខណៈដែលក្រុមរបស់លោក Arteta ឈរលើក្រុមជើងឯក Liverpool មួយពិន្ទុនៅលើកំពូលតារាង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print