Rodri ដកខ្លួនពី Man City ពេលប៉ះ Evertonខណៈ Grealish មិនមានសិទ្ធិលេងទល់នឹងក្លិបមេ

ចែករំលែក៖

ក្រុម Manchester City នឹងគ្មានអ្នកឈ្នះពានរង្វាន់ Ballon d’Or កីឡាករ Rodri នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Etihad។

Rodriជាខ្សែបម្រើដែលខកខានការប្រកួតភាគច្រើនកាលពីរដូវកាលមុនបានសម្រាកក្នុងតង់ទី 1 នៃជ័យជម្នះ 1-0 របស់ City លើ Brentford កាលពីថ្ងៃទី 5 ខែតុលា ហើយបន្ទាប់មកបានដកខ្លួនចេញពីក្រុមអេស្ប៉ាញមុនពេលសម្រាកអន្តរជាតិ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “មិនមានព័ត៌មានទេ។ គាត់ (Rodri) មិនទាន់ជាសះស្បើយសម្រាប់ថ្ងៃស្អែកទេ ។ ខ្ញុំមិនដឹងថាពេលណាគាត់នឹងត្រលប់មកវិញទេ”។

Man City ឈរនៅលេខរៀងទី៥ មានបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ឆ្លងកាត់ការប្រកួតចំនួន 7 ប្រកួត។

លោក Guardiola មានដំណឹងល្អមួយចំនួនជាមួយនឹងការត្រលប់មកវិញរបស់ Rayan Ait-Nouri និង Omar Marmoush ដែលបានទៅហ្វឹកហាត់ពេញលេញ។ អ្នកទាំងពីរមិនបានបង្ហាញខ្លួនតាំងពីចុងខែសីហា ដោយសាររបួស។

ចំណែកខ្សែបម្រើ Mateo Kovacic អាចបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីការវះកាត់សរសៃពួរ កាលពីរដូវកាលមុន បន្ទាប់ពីគាត់បានលេងឱ្យក្រូអាតក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេលើក្រុម Gibraltar ។

ខ្សែបម្រើសញ្ជាតិអង់គ្លេសJack Grealish នឹងមិនអាចវិលត្រឡប់មកកាន់កីឡដ្ឋាន The Etihadលេងប៉ះក្រុមMan City ឡើយដោយមិនមានសិទ្ធិប្រឈមមុខនឹងក្លឹបមេរបស់ខខ្លួនតាមកិច្ចសន្យាខ្ចីជើងរបស់Everton។

លោក Guardiola បានសរសើរ Grealish ដែលលេងបានអស្ចារ្យសម្រាប់ Everton ចាប់តាំងពីគាត់បានចាកចេញពី City ក្នុងកិច្ចសន្យាខ្ចីជើង ដោយបាននាំមុខគេក្នុងលីគក្នុងការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីស្មើជាមួយកីឡាករ Mohammed Kudus របស់ Tottenham Hotspur។

...

ខ្សែប្រយុទ្ធ Erling Haaland របស់ Man City មានល្បឿនលឿនដោយស៊ុតបញ្ចូលទីបាន 21 គ្រាប់សម្រាប់ក្លឹប និងប្រទេសក្នុងរដូវកាលនេះ រួមទាំងការស៊ុតបញ្ចូលទីបានក្នុងជ័យជម្នះ 5-0 របស់ន័រវេសលើអ៊ីស្រាអែលក្នុងការប្រកួតជម្រុះ World Cup ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print