ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរខណ្ឌសែនសុខជួយចុះពិនិត្យមើលនឹងស្តារប្រឡាយទឹកស្អុយ នៅតាមផ្លូវបេតុង ខាងក្រោយផ្សារឈូកមាស ជាប់បុរីពិភពថ្មី និងទល់មុខបុរី J&C

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរមូលដ្ឋានជួយចុះពិនិត្យមើលនឹងស្តារប្រឡាយទឹកស្អុយ នៅតាមផ្លូវបេតុង ខាងក្រោយផ្សារឈូកមាស ជាប់បុរីពិភពថ្មី ទល់មុខបុរី J&C និងក្បែរសាលាអន្តរជាតិ AIS ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងថ្នង់ ខណ្ឌសែនសុខ ពីព្រោះថានៅពេលមានភ្លៀងធ្លាក់ម្តងៗ ទឹកស្អុយនៅតាមប្រឡាយនេះបានឡើងលិចផ្លូវអស់ហើយ ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ។

បើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ក្រាំងថ្នង់ នៅក្បែរប្រឡាយទឹកស្អុយនេះបានឲ្យដឹងថា នៅតាមប្រឡាយនេះគឺមានដុះស្មៅ ដើមត្រែង មានសំរាម និងដីពេញប្រឡាយ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនតូចបានយកសំរាមមកបោះចោលនៅតាមប្រឡាយនេះផងដែរ ទើបបង្កឲ្យមានការកកស្ទះចរន្តទឹកហូរ ដូច្នេះនៅពេលភ្លៀងធ្លាក់ មកម្តងៗចរន្តទឹកហូរមិនទាន់នោះទេទើបធ្វើឲ្យផ្លូវនៅតាមប្រឡាយនេះលិចជារឿយៗ ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលមានទីលំនៅក្បែរប្រឡាយនេះសំណូមដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជួយចុះពិនិត្យមើល និងស្តារប្រឡានេះផង៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print