តារាបាល់ទាត់ឆ្នើម Messi អាចអវត្តមានពេលប្រកួត UEFA Champions League

ចែករំលែក៖

កីឡាករឆ្នើមរបស់អាហ្សង់ទីន Lionel Messi របស់ក្រុម Barcelona អាចនឹងអវត្តមានពេលប្រកួតពានរង្វាន់ UEFA Cha- mpions League រដូវកាលថ្មីវគ្គចែកពូល ដំបូងដោយសារមានបញ្ហារបួសក្រលៀន ដែលរូបគេថែមទាំងមិនបានចូលលេងឲ្យក្រុមជម្រើសជាតិពេលប៉ះជាមួយវេណេ ហ្ស៊ីយអេឡាផងដែរ ។

កីឡាករឆ្នើមរូបនេះបានចូលលេងគ្រប់ការប្រកួតឲ្យក្រុម Barcelona រដូវកាលថ្មី នេះតាំងពីប្រកួតក្របខ័ណ្ឌអេស្ប៉ាញ Super Cup ទាំង២ជើងនិងប្រកួតក្រប ខ័ណ្ឌកំពូលរបស់អេស្ប៉ាញ La Liga ជា មួយនឹងក្រុម Betis និងក្រុម Athletic Bilbao ហើយ ស៊ុតឲ្យក្រុមបាន៣គ្រាប់ហើយ ដែរ។

ជាមួយក្រុមជម្រើសជាតិកីឡាករវ័យ២៩ឆ្នាំរូបនេះក៏លេងឲ្យអាហ្សង់ទីនដោយស៊ុតបាល់បាន១គ្រាប់យកឈ្នះលើក្រុម ជម្រើសជាតិអ៊ុយរុយហ្គាយ ១-០ មុនពេល មានរបួស ។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះបានទៅដល់ក្លិប Barcelona កាល ថ្ងៃចន្ទដើម្បីជួបគ្រូពេទ្យរបស់ក្លិប។ បន្ទាប់ពីពិនិត្យរួចលទ្ធផលបានបង្ហាញថា រូបគេ មានបញ្ហាសាច់ដុំក្រលៀនខាងឆ្វេង ប៉ុន្តែមិនមែនជារបួសធំដុំអ្វីឡើយ។ គ្រូពេទ្យតម្រូវ ឲ្យកីឡាកររូបនេះផ្អាកការហ្វឹកហាត់ ២-៣ ថ្ងៃហើយអាចចូលលេងបាននៅពេលណានោះគឺទាល់តែរបួសជាសះស្បើយសិន ដោយមិនប្រាកដថ្ងៃនោះទេ ។

គួរបញ្ជាក់ថា ក្រុម Barcelona ជាអ្នក ការពារតំណែងជើងឯកក្របខ័ណ្ឌ La Liga នឹងត្រូវប៉ះជាមួយក្រុម Alaves នៅថ្ងៃសៅរ៍ ហើយបន្ទាប់មកត្រូវប្រកួតជាមួយក្រុម Celtic ក្នុងការប្រកួតបើកឆាក UEFA Champions League វគ្គចែកពូលដោយ ស្ថិតនៅក្នុងពូលC នៅថ្ងៃអង្គារសប្ដាហ៍ ក្រោយ ខណៈដែលកីឡាករ Messi អាច នឹងអវត្តមានពីការប្រកួតនេះ ៕

326

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print