ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទហាក់ដូចជាមិនអស់ចិត្តចំពោះកំហុសឆ្គងតូចមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបោះពុម្ពផ្សាយសៀវភៅសម្រាប់ឲ្យកុមារា កុមារី រៀនសូត្រដែលមានការខុសឆ្គងធ្ងន់។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ សោកស្តាយជាខ្លាំងមិនគួរណាក្រសួងអប់រំបណ្តោយឲ្យមានកំហុសឆ្គងបែបនេះទេ ។
នៅក្នុងសៀវភៅសរសេរភាសាខ្មែរថ្នាក់ទី១ នៅទំព័រទី១៣៣ មេរៀនទី១០៣ អំពី«អ្នកគ្រូខ្ញុំ» បានធ្វើឲ្យមានកំហុសអំពីពាក្យ «សក់វែងប្រាសស្មា» តាមពិត ពាក្យត្រឹម ត្រូវ«សក់វែងប៉ប្រះស្មា»ដែលមាននៅក្នុងវចនានុក្រមសរសេរថា«សក់វែងប៉ប្រះស្មា»។ ខាងក្រោមនេះជាទំព័រក្នុងសៀវភៅដែលក្រសួងអប់រំបានបោះពុម្ពផ្សាយសម្រាប់ឲ្យ សិស្សានុសិស្សសិក្សារៀនសូត្រ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់
...