លោក តន់ វ៉ាន់ថារ៉ា ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៦ លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តប៉ៃលិន ។

លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានរាយការណ៍ជូនលោករដ្ឋលេខាធិការថា មកដល់ពេលនេះ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា នៅក្នុងខេត្តប៉ៃលិន សម្រេចបានលើផ្ទៃដីប្រមាណ ៥.៩០០ ហិកតា ស្មើនឹងប្រមាណ ៩០ភាគរយ នៃផែនការដែលបានដាក់ចុះ ។ បើទោះបីជាមួយរយៈចុងក្រោយនេះ មានភ្លៀងធ្លាក់ក្នុងកំរិតតិចតួច ប៉ុន្តែតាមរយៈការវេចខ្ចប់ និងថែរក្សាទឹកនៅតាមប្រព័ន្ធធារាសាស្ត្រនានាបានយ៉ាងល្អនាពេលកន្លងមក បានធ្វើឲ្យការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្ត មិនទាន់ជួបបញ្ហាខ្វះខាតទឹកទេ ។

លោករដ្ឋលេខាធិការ បានណែនាំដល់មន្ទីរ ឲ្យបន្តយកចិត្តទុកកដាក់តាមដានជាប់ជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រូវបន្តអនុវត្តការងារវេចខ្ចប់ទឹកទុកឲ្យបានទាន់ពេលវេលា ពិសេសនៅពេលមានភ្លៀងចាប់ធ្លាក់រាយប៉ាយល្អឡើងវិញ នាពេលដ៏ខ្លីខាងមុខ ៕

1 2 3 4 5 6 7 8

ដោយ៖ សីលា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print