កីឡាករសញ្ជាតិអង់គ្លេសពីររូបនិងគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea បានឆ្លៀតឱកាសនាំភរិយារបស់ខ្លួនទៅលំហែកាយនៅមាត់សមុទ្រក្នុងពេលសម្រាកដ៏ខ្លីមួយដោយពុំមានភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិឡើយ ។
ខ្សែប្រយុទ្ធកម្ពស់ខ្ពស់របស់ក្លិប Stoke កីឡាករ Peter Crouch បាននាំភរិយារបស់ ខ្លួន Abbey Clancy ទៅលេងនៅសមុទ្រនៃ ទីក្រុង Mallorca។ កីឡាករវ័យ៣៥ឆ្នាំ នេះមិនបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ។
ចំណែកខ្សែបម្រើ Alex Oxlade-Cha-mberlain របស់ក្រុមកាំភ្លើងធំ Arsenal ពុំ បានជាប់ជម្រើសជាតិអង់គ្លេសនោះទេក្រោមការដឹកនាំរបស់លោក Sam Allardyce ពេលអង់គ្លេសយកឈ្នះលើក្រុមស្លូវ៉ាគី១-០។
កីឡាករវ័យ២៣ឆ្នាំ Oxlade-Chamberlain ធ្លាប់លេងឲ្យក្រុមជម្រើសជាតិ អង់គ្លេសចំនួន២៤ប្រកួត។ រូបគេបានបង្ហាញរូបភាពឈរនៅក្បែរអាងហែលទឹកជាប់មាត់សមុទ្រពេលមិនបានជាប់ជម្រើសជាតិអង់គ្លេស ។
ចំពោះរដូវកាលថ្មីនេះ Oxlade-Cham-berlain បានលេងឲ្យក្រុមកាំភ្លើងធំទាំង៣ប្រកួតរបស់ខ្លួនហើយថែមទាំងអាចស៊ុតបាល់បញ្ចូលទីទៅលើក្រុមហង្សក្រហម Liverpool ទៀតផង ។
លោក Antonio Conte គ្រូបង្វឹករបស់ ក្រុមតោខៀវ Chelsea ក៏បានចំណាយពេលវេលាសម្រាកពីការងារទៅលំហែកាយនៅមាត់សមុទ្រក្នុងប្រទេសអ៊ីតាលីជាមួយនឹងភរិយាឈ្មោះ Elisabetta Muscarelloដែរ។
គ្រូបង្វឹកវ័យ៤៧ឆ្នាំនេះបានលាលែងចេញពីតំណែងគ្រូបង្វឹករបស់អុីតាលីហើយមកកាន់ក្រុមតោខៀវនៅក្នុងទឹកដី Stamford Bridge ក្រោយចប់យូរ៉ូឆ្នាំ ២០១៦នៅប្រទេសបារាំង។ ក្រុមតោខៀវឈ្នះ៣ប្រកួតជាប់ៗគ្នានៅអង់គ្លេស Premier League មាន៩ពិន្ទុ ៕
ដោយ៖ ដេវីត