លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ខេត្តកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោបានក្លាយជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក ដែលនេះគឺជាស្នាដៃដ៏ធំ និងជាមោទនភាពរបស់កម្ពុជាដែលបានបើកឱ្យដំណើរការទទួលអ្នកដំណើរចេញចូលចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ សមិទ្ធិផលដែលយើងសម្រេចបានក្នុងពេលនេះ គឺកើតចេញមកពីការខិតខំប្រឹងប្រែងនៃការដឹកនាំ និងស្មារតីរួបរួមជាតិរបស់យើងជាធ្លុងមួយរហូតដល់យើងទទួលបានសមិទ្ធផលថ្មីៗ និងការរីកចម្រើនជាបន្តបន្ទាប់។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ៖ ក្នុងនាមជាកូនខ្មែរ ខ្ញុំពិតជាមានមោទនភាព ដែលបានទទួលផលវិជ្ជមានជាច្រើនពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងតម្លៃនៃសុខសន្តិភាព។ ខ្ញុំជឿជាក់ថា សមិទ្ធផលថ្មីនេះនឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ បេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។

អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនត្រឹមជាអាកាសយានដ្ឋានទេ ប៉ុន្តែគឺជាមោទនភាពជាតិខ្មែរទាំងមូល! ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print