ថៃ ៖ សូម្បីតែដល់ថ្នាក់ជារដ្ឋមន្ត្រីការពារជាតិថៃ គាំងឆ្លើយមិនចេញ ពេលអ្នកកាសែតសួរថា នរណាបើកដៃឲ្យ Jom Phalang ហៅស្ថាបនិក«លាមក» ចាក់សំឡេងរំខានពលរដ្ឋខ្មែរ? ស្មើនឹងគេចវេសនឹងការទទួលខុសត្រូវ ខណៈគ្មានថ្នាក់ដឹកនាំថៃរូបណា ផ្តល់ព័ត៌មានពីភាពមិនថ្លៃថ្នូររបស់ស្ថាបនិកលាមក ។
សូមបញ្ជាក់ថា ៖ ថៃចាប់ផ្តើមរុញដាក់គ្នាហើយក្រោយរងពាក្យរិះគន់យ៉ាងខ្លាំងជុំវិញការចាក់សំឡេងខ្មោចរំខានដល់ពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ សូម្បីតែរដ្ឋមន្ត្រីការពារជាតិ Nattaphon Narkphanit ក៏ឆ្លើយមិនចេញដែរ។
នៅពេលត្រូវអ្នកកាសែតសួរថាតើនរណាបើកភ្លើងបៃតងឲ្យបុគ្គលលេងបណ្តាញសង្គមឈ្មោះ Kan Jom Phalang ទៅចាក់សំឡេងខ្មោចរំខានពលរដ្ឋខ្មែរ រដ្ឋមន្ត្រីរូបនេះឆ្លើយមិនចេញទេ ប៉ុន្តែបែរជាប្រាប់អ្នកកាសែត ឲ្យទៅសួរមេភូមិភាគ១វិញទៅ។
ក្រោយមក ពេលអ្នកកាសែតបន្តសួរថា តើថៃនឹងខាតប្រយោជន៍ទេពេលកម្ពុជាដាក់ពាក្យបណ្តឹងទៅអន្តរជាតិ ជុំវិញករណីនេះ? លោក Nattaphon ក៏មិនឆ្លើយដែរ ដោយគ្រាន់តែនិយាយថា លោកនឹងឆ្លើយប្រាប់ពេលក្រោយ។
ភាពអនាធិបតេយ្យរបស់ថៃ អាម៉ាសបំផុតលើពិភពលោក ៕
ប្រភព៖ Khaosod