ខេត្តកំពង់ស្ពឺ ៖ កម្លាំងការិយាល័យប្រឆាំងគឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០នាទី បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០២នាក់ ៖ ១-ឈ្មោះ ជិន ចាន់ធី ភេទ ប្រុស អាយុ ២៧ឆ្នាំ ២-ឈ្មោះ ឡេន ឡូត ភេទ ប្រុស អាយុ ២៨ឆ្នាំ ទាំង២នាក់នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច ទម្ងន់ ក្រាម, ម៉ូតូ ១គ្រឿង និងទូរស័ព្ទ ២គ្រឿង។
បច្ចុប្បន្នករណីនេះការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
...










