នគរបាលស្រុកមោងឬស្សី​ ឃាត់ខ្លួនជនសង្ស័យ០២នាក់​ ជាមុខសញ្ញារក្សាទុកគ្រឿងញៀនដោយខុសច្បាប់​

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកមោងប្ញស្សី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣និង២០នាទី នៅចំណុចក្រុមទី១៨ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

​ ក្នុងប្រតិបត្តិការ​នេះ​ ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹឡង អធិការនគរបាលស្រុកមោងប្ញស្សី និងសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១-ឈ្មោះ សុខ សឿ ហៅជ្រុញ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២-ឈ្មោះ ពឿន ពុំ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី។

​ វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន, ដែកកេះចំនួន០១ និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

​ បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print