កំពុងមានការស្ទុះហក់ឡើងខ្លាំង! ស្រាប់តែហាងឆេងមាសដាំក្បាលចុះ​ជាង ៣០០ដុល្លារ

ចែករំលែក៖

សេដ្ឋកិច្ច​៖​ តម្លៃ​ហាងឆេងមាស​បាន​ដាំ​ក្បាល​ចុះ​ក្រោម ៥ ០០០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹងនៅថ្ងៃពុធនេះ ​បន្ទាប់​ពីបាន​កើន​ឡើង​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ជាប់ៗ​គ្នាកន្លងមកនេះ។

លោក ឡុង សំណាង ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញ​វត្ថុ​ក្រុមហ៊ុន​ ​PP Link securities បានឱ្យដឹង​ថា តម្លៃមាសឱ្យតែមានការហក់ឡើងខ្ពស់ហើយ ​វានឹងធ្លាក់ចុះមកវិញ​នៅ​ក្នុង​កម្រិត​ណាមួយ ដែល​នេះ​ជាការប្រុងប្រយ័ត្នសម្រាប់​បងប្អូនដែលជួញដូរ​ទៅលើតម្លៃ​ហាង​ឆេង​មាស។​

ជាក់ស្ដែង​គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃពុធទី ២២ ខែតុលា ឆ្នាំ២០២៥ នេះ ​ហាងឆេងមាសកំពុងជួញដូរ​ក្នុងតម្លៃ ​៤ ៩៤០ ​ដុល្លារ ​ក្នុងមួយតម្លឹង ពោលគឺមានការធ្លាក់ចុះយ៉ាងគំហុកប្រមាណ ៣០០ ដុល្លារ ធៀបនឹងថ្ងៃម្សិលមិញ ដែលមានតម្លៃ ៥ ២៥០ ដុល្លារ ក្នុងមួយតម្លឹង។​

...

​ជាមួយគ្នានេះ​ លោក ឡុង សំណាង យល់ឃើញថា ​ប្រសិនបើមានការប្រកាសគម្រោង ឬគោលការណ៍ណាមួយ​ពីសហរដ្ឋ​អាមេរិក នៅ​​​ក្នុងឆ្នាំ ២០២៦ ខាង​មុខ​នេះ តម្លៃមាសអាចនឹងមានការធ្លាក់ចុះមកវិញ ដោយ​សារ​មានគម្រោងក្នុងការ​គ្រប់គ្រងដឹកនាំ​ជាប្រ​ទេសមហាអំណាចមួយដូចជាការបិទ​បញ្ចប់សង្គ្រាម​មួយ​ចំនួនផងដែរ ឬក៏ការប្រកាស​ពីធនា​គារ​កណ្ដាលរបស់​សហរដ្ឋអាមេរិក​ពាក់ព័ន្ធជាមួយ​ការ​តម្លឹង ឬទម្លាក់អត្រាការ​ប្រាក់ វាអាចនឹង​ទម្លាក់​ខ្លួន​ចុះ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print