ភ្នំពេញ÷ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១រសៀល នៅចំណុចផ្លូវបេតុង ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានទប់ស្កាត់យុវជន ៦នាក់ និងម៉ូតូ០៣គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។
១. ឈ្មោះ ជុំ រតនា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាអ្នកបើកបរ)។
២. ឈ្មោះ ណាល វណ្ណារាជស្សី ភេទ ប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយ)។
៣. ឈ្មោះ ខុំ វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកបើកបរ )។
៤. ឈ្មោះ ប៊ូ កក្តដា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកជិះពីក្រោយ )។
៥. ឈ្មោះ ខន ម៉ាស្សា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកបើកបរ ) ។
៦. ឈ្មោះ ឈិន រតនៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកជិះពីក្រោយ )។
បច្ចុប្បន្នយុវជនខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក ធ្វើការណែនាំអប់រំ និងធ្វេីកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម៉ូតូ សមត្ថកិច្ចបានធ្វេីកំណត់ហេតុដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល ០៣ខែ៕  ដោយ៖ សុរិយា
ដោយ៖ សុរិយា

 
			








