ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ នៅខណ្ឌទួលគោក​ ត្រូវកម្លាំងផ្នែកនគរបាលយុត្តិធម៌ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩:០៥នាទីយប់​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវលេខ៤៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពាក់ព័ន្ធករណីលួចម៉ូតូ ដែលប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៤៧E ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣:២៥នាទីថ្ងៃត្រង់។

ជនសង្ស័យ:ឈ្មោះ ជ័យពេជ្រ បុរី ហៅ បុរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

សម្ភារបាត់បង់មាន៖ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GW-5742។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print