សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹក ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​ដឹកនាំ​គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នៅវិមាន​ព្រឹទ្ធសភា​។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

-​ សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះករុណា ព្រះបមរតនកោដ្ឋ និងសម្ដេចក្នុងការជួបប្រជុំគ្នាជាច្រើនលើក ដើម្បីបើកផ្លូវឱ្យមានកិច្ចចរចាស្វែងរកសន្ដិភាពរួមមួយ បញ្ចប់ជម្លោះ និងស្វែងរកសន្ដិភាពនៅកម្ពុជា ទើបឈានដល់មានការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

– សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ១៩៨៧)។ សម្ដេចបញ្ជាក់ទៀតថា សេចក្ដីប្រកាសនេះ គឺសម្ដេចផ្ទាល់ជាអ្នកតាក់តែងឡើង។

– សម្ដេចតេជោ ស្នើដល់អ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងក្រុងប៉ារីសទាំងឡាយ គួរតែដឹងរឿងរ៉ាវហេតុការណ៍ ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះ?

– សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា មានអ្នកចង់ស្នើទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យកោះប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ, សម្ដេចតេជោចំអកថា ទៅអ្នកឯងទៅស្នើសុំទៅបើគេមក?

– សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកដែលមិនយល់ ឬធ្វើជាមិនយល់ ឬធ្វើក៏ធ្វើភ្លើឱ្យដឹងថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបានយកមកដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារួចហើយ ដែលជាច្បាប់កំពូលរបស់កម្ពុជា។

សូមជម្រាបថា​ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី បន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី៖

១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារ អាស៊ាន។

២-ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទី រូបវន្តបុគ្គល។

៣-ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។

...

៥-ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print