អគ្គីភ័យឆាប់ឆេះឃ្លាំងអេតចាយប្រើប្រាស់ទឹកអស់ចំនួន៦៣ឡានទើបរលត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឃ្លាំងផ្ទុកអេចាយមួយកន្លែងឃ្លាំងមានទំហុំ ៤០ គុណ៦០ ម៉ែត្រឆ្លងចរន្តបង្កជាអគ្គីភ័យឆាបឆេៈនៅវេលាម៉ោង២៤និង៣៦នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបញ្ជាក់ថាៈម្ចាស់ឃ្លាំងឈ្មោះ​ ប៉ាល់​ ចំរេីន​ ភេទប្រុស​ អាយុ៤៧ឆ្នាំ។
•ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ធាននគរក្រុងប៉ោយប៉ែត បានសហការជាមួយអាជ្ញាធរក្រុងចុះទៅទីតាំង ដើម្បីធ្វើការអន្តរាគមន៍។
•ដឹកនាំដោយលោក​ គាត​ ហ៊ុល​ អភិបាលក្រុងប៉ោយប៉ែត​ និងអធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ-លោកវ/ឯក ពិន សេរី ស្នងការរងចូលរួមដោយកំលាំងចំរុះរួមមាន​ ៖
•កំលាំងសាលាក្រុង១០នាក់
​ •កំលាំងនៃអធិការដ្ធាននគរបាលក្រុងប៉ោយប៉ែត​ ចំនួន៥០នាក់
​ •កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត​ ចំនួន២០នាក់
​ •ក្រុមការងារសង្កាត់ផ្សារកណ្តាល​ និងប្រជាការពារ
​ •សម្រាប់ពត័មានបឋមកំពុងធ្វេីការពន្លត់​ បានប្រេីប្រាស់ឡានទឹកចំនួន០៩ឡាន
​ -ស្នងការដ្ឋានចំនួន ០២ឡាន
​ -អធិការដ្ឋានក្រុងប៉ោយប៉ែត​ ចំនួន០១ឡាន
​ -អធិការដ្ឋានស្រុកអូរជ្រៅ​ ចំនួន០១ឡាន
​ -សាលាក្រុងប៉ោយប៉ែត​ ចំនួន០១ឡាន
​ -ក្រុមហ៊ុនអានកូរ​ ចំនួន០១ឡាន
​ -កាសុីណូហ្គ្រេនដាយមិន​ ចំនួន០១ឡាន
​ -កាសុីណូស្តាហ្គោល​ ចំនួន០១ឡាន
​ -ក្រុមសង្គ្រោះក្រុងប៉ោយប៉ែត​ ចំនួន០១ឡាន
.គ្រឿងចក្រសំរាបកាយចំនួន០២គ្រឿង ។
.ឃ្លាំងមានទំហុំ ៤០ គុណ៦០ ម៉ ឆេះអស់ គ្រឿងចក្រកាយដី២គ្រឿង ម៉ាស៊ីនគ្រីប១គ្រឿង និង ប្រភេទអេតចាយជាច្រើន ។ប្រើប្រាស់ទឹកអស់ចំនួន៦៣ឡាន
-ភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ៦និង១៥នាទីថ្ងៃដដែល។
.មូលហេតុ ឆ្លងចរន្តអគ្គីសនី
-ក្នុងករណីអគ្គីភ័យនេះមិនបណ្តាលអោយមានគ្រោះថ្នាក់បាត់បងជីវិតមនុស្សទេ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print