ខេត្តបន្ទាយមានជ័យ៖ ឃ្លាំងផ្ទុកអេចាយមួយកន្លែងឃ្លាំងមានទំហុំ ៤០ គុណ៦០ ម៉ែត្រឆ្លងចរន្តបង្កជាអគ្គីភ័យឆាបឆេៈនៅវេលាម៉ោង២៤និង៣៦នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចជិតវត្តផ្សារកណ្តាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចបញ្ជាក់ថាៈម្ចាស់ឃ្លាំងឈ្មោះ ប៉ាល់ ចំរេីន ភេទប្រុស អាយុ៤៧ឆ្នាំ។
•ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ធាននគរក្រុងប៉ោយប៉ែត បានសហការជាមួយអាជ្ញាធរក្រុងចុះទៅទីតាំង ដើម្បីធ្វើការអន្តរាគមន៍។
•ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ-លោកវ/ឯក ពិន សេរី ស្នងការរងចូលរួមដោយកំលាំងចំរុះរួមមាន ៖
•កំលាំងសាលាក្រុង១០នាក់
•កំលាំងនៃអធិការដ្ធាននគរបាលក្រុងប៉ោយប៉ែត ចំនួន៥០នាក់
•កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន២០នាក់
•ក្រុមការងារសង្កាត់ផ្សារកណ្តាល និងប្រជាការពារ
•សម្រាប់ពត័មានបឋមកំពុងធ្វេីការពន្លត់ បានប្រេីប្រាស់ឡានទឹកចំនួន០៩ឡាន
-ស្នងការដ្ឋានចំនួន ០២ឡាន
-អធិការដ្ឋានក្រុងប៉ោយប៉ែត ចំនួន០១ឡាន
-អធិការដ្ឋានស្រុកអូរជ្រៅ ចំនួន០១ឡាន
-សាលាក្រុងប៉ោយប៉ែត ចំនួន០១ឡាន
-ក្រុមហ៊ុនអានកូរ ចំនួន០១ឡាន
-កាសុីណូហ្គ្រេនដាយមិន ចំនួន០១ឡាន
-កាសុីណូស្តាហ្គោល ចំនួន០១ឡាន
-ក្រុមសង្គ្រោះក្រុងប៉ោយប៉ែត ចំនួន០១ឡាន
.គ្រឿងចក្រសំរាបកាយចំនួន០២គ្រឿង ។
.ឃ្លាំងមានទំហុំ ៤០ គុណ៦០ ម៉ ឆេះអស់ គ្រឿងចក្រកាយដី២គ្រឿង ម៉ាស៊ីនគ្រីប១គ្រឿង និង ប្រភេទអេតចាយជាច្រើន ។ប្រើប្រាស់ទឹកអស់ចំនួន៦៣ឡាន
-ភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ៦និង១៥នាទីថ្ងៃដដែល។
.មូលហេតុ ឆ្លងចរន្តអគ្គីសនី
-ក្នុងករណីអគ្គីភ័យនេះមិនបណ្តាលអោយមានគ្រោះថ្នាក់បាត់បងជីវិតមនុស្សទេ៕
ដោយ៖ វណ្ណា









