ថៃប្រកាសកាន់ទុក្ខ១ឆ្នាំ ក្រោយមាតាព្រះមហាក្សត្រ សោយទីវង្គត។ ជាច្បាប់ធម្មជាតិ កើតចាស់ឈឺស្លាប់ ទាំងរាស្រ្ត និងស្តេច !

ចែករំលែក៖

ប្រទេសថៃ ៖ បើយោងតាមសាររព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ៖ ព្រះមហាក្សត្រីថៃ សិរីគិត ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃ យាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ។
សូមបញ្ជាក់ថា ៖ យោងតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃបានឲ្យដឹងថា ព្រះមាតារបស់ព្រះមហាក្សត្រថៃ ព្រះនាម សិរីគិត ព្រះមហាក្សត្រី បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា
ព្រះមហាក្សត្រី Sirikit បានបាត់ព្រះភក្រ្តចេញពីក្រសែភ្នែកសាធារណជន ចាប់តាំងពីទ្រង់បានទទួលរងជំងឺស្រ្តូក ឬដាច់សរសៃឈាមខួរក្បាល កាលពីឆ្នាំ២០១២មកម្ល៉េះ។ បើតាមសេចក្តីប្រកាសខាងលើរបស់ព្រះរាជវាំងថៃ ស្ថានភាពព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី Sirikit បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ រហូតទីបំផុតធ្វើឱ្យទ្រង់ឈានចូលទិវង្គតតែម្តង កាលពីម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial Hospital។
សូមជំរាបថា ព្រះស្វាមីរបស់ទ្រង់ គឺអតីតព្រះមហាក្សត្រ ព្រះបាទ Bhumibol Adulyadej ដែលជាស្តេចថៃគ្រងរាជ្យយូរបំផុត រយៈពេលសរុប៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៤៦។ បុត្រាតែមួយអង្គគត់របស់ម្ចាស់ក្សត្រី Sirikit និងព្រះបាទ Bhumibol គឺព្រះមហាក្សត្រថៃ បច្ចុប្បន្ន ព្រះបាទ Maha Vajiralongkorn បានឡើងសោយរាជ្យ បន្ទាប់ពីព្រះបាទ Bhumibol បានយាងចូលទិវង្គត កាលពីឆ្នាំ២០១៦។ ព្រះបាទ Maha Vajiralongkorn បានព្រះរាជអនុញ្ញាតឱ្យសមាជិកសៃរាជរង្ស និងអ្នកបម្រើការក្នុងព្រះរាជវាំងទាំងអស់ កាន់ទុក្ខរយៈពេលសរុប១ឆ្នាំ គិតចាប់តាំងពីថ្ងៃសោយទិវង្គតរបស់ម្ចាស់ក្សត្រី Sirikit៕

ប្រភព ៖ (The Nation )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print