ភ្នំពេញ ៖ កិច្ចព្រមព្រៀង សន្តិភាព រវាង កម្ពុជា -ថៃ អាចនឹងត្រូវ ចុះហត្ថលេខា នៅក្នុង កិច្ច ប្រជុំ កំពូល អាស៊ាន នៅ ប្រទេស ម៉ាឡេស៊ី នាថ្ងៃ ទី ២៦ តុលា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក ប្រធានាធិបតី សហរដ្ឋ អាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៉ី ប្រាហ៉ីម ធ្វើ ជាសាក្សី ។
សមិទ្ធផល ថ្មី ជាប្រវត្តិសាស្ត្រ នេះ បានកេីតចេញ ពី យុទ្ធសាស្ត្រ ស្ងាត់ តែមិនស្ងៀម របស់ សម្តេច មហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបថា ៖ ការបញ្ចៀសសង្គ្រាមគឺជាវិធានសន្តិភាព ដែលអាចបង្ហាញពីភាពឆ្លាតវៃ និងទំនួលខុសត្រូវលើនយោបាយរបស់ជាតិ។ កម្ពុជាកំពុងមានសុខសន្តិភាពក្នុងផ្ទៃប្រទេសរួចជាស្រេចទៅហើយ ប៉ុន្តែសន្តិភាពជាមួយប្រទេសជិតខាងជាពិសេសជាមួយថៃនេះ កម្ពុជាកំពុងខិតខំចរចាដើម្បីស្វែងរកឲ្យខាងតែបាន តែក៏មិនមែនចង់បានសន្តិភាពដោយដោះដូរនិងការកាត់ឬដោយដូរទឹកដីណាមួយនោះទេ ប៉ុន្តែជាសន្តិភាពដែលកសាងឡើងដោយឈរលើគោលការណ៍នៃអធិបតេយ្យភាព បូរណភាព និងកិត្តិយសជាតិកម្ពុជា។សម្រាប់គោលជំហររបស់មេដឹកនាំកម្ពុជា៖ «ស្ងាត់ តែមិនស្ងៀម បញ្ចៀសសង្គ្រាម បង្កើតសន្តិភាព!!!» ៕
ដោយ ៖ សិលា










