ភ្នំពេញៈ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY CLUB បានជិះក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងក៏ជ្រុលទៅបុកជញ្ជាំងថ្ម ក្រោយវត្តចំពុះក្អែកបណ្ដោលអោយបាក់ ក ស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្រោយវត្តចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ យុវជនម្នាក់បាក់ ក ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេុត ខណះជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY CLUB ពាក់ផ្លាកលេខ ភ្នំពេញ1LS-1479 បានជិះក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងក៏ជ្រុលទៅបុកនិងជញ្ជាំងថ្ម ក្រោយវត្តចំពុះក្អែក។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ ច្បាអំពៅបានចុះមកដល់ ធ្វេីលិខិតប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យ៕
...











