រកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ “អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី”

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ សូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជន មេត្តាជ្រាបថា ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អ្នកគ្រូពេទ្យរួចណៃ ភូមិថ្មី” បានផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសំអាង គ្មានចុះបញ្ជីកាត្រឹមត្រូវ ដែលម្ចាស់គណនី មានឈ្មោះ មុយ រួចណៃ ជាគិលានុបដ្ឋាក និងជា ម្ចាស់បន្ទប់ថែទាំជំងឺឈ្មោះ មុយ រួចណៃ” មានទីតាំងស្ថិតនៅភូមិទី៣៥ ឃុំបុសខ្នុរ ស្រុកចំការលើខេត្តកំពង់ចាម។

ឆ្លើយតបនឹងករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សហការជាមួយនឹង រដ្ឋបាលស្រុកចំការលើ បានចាត់តាំងក្រុមការងារបច្ចេកទេស ចុះទៅដល់ទីតាំងផ្ទាល់ និងបានរកឃើញ ផលិតផលឱសថ និងគ្រឿងសម្អាងគ្មានចុះបញ្ជីកា ដែលមានដូចខាងក្រោម ៖

១. ផលិតផលឱសថក្រុមហ៊ុន KN មាន ៤មុខ

-Fertility female support 60Tab/FL (ផលិតនៅសហរដ្ឋអាមេរិក)

-Fertility friendly lubricant 60Tab/FL (ផលិតនៅសហរដ្ឋអាមេរិក)

-PH Balanced 250ml/BTL (ផលិតនៅសហរដ្ឋអាមេរិក)

-Male Fertility 60Tab/FL (ផលិតនៅសហរដ្ឋអាមេរិក)

២. ផលិតផលឱសថក្រុមហ៊ុន SP មាន ៤មុខ

-SP Fertility care 30Cap/FL (ផលិតនៅប្រទេសជប៉ុន)

-SP Origin 30Tab/FL (ផលិតនៅប្រទេសជប៉ុន)

-SP Advance Wash 120ml/BTL (ផលិតនៅប្រទេសជប៉ុន)

-SP Skin Moisture Serum 50ml/BTL (ផលិតនៅប្រទេសជប៉ុន)

ផលិតផលឱសថ និងគ្រឿងសម្អាងខាងលើត្រូវបានដកហូតរួចហើយ។ជាមួយគ្នានេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមបានសហការជាមួយរដ្ឋបាលស្រុកចំការលើ ធ្វើការបិទបន្ទប់ថែទាំជំងឺឈ្មោះ “មុយ រួច ណៃ” ដែលមានទីតាំងស្ថិតនៅភូមិទី៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមដែលបំពានលើច្បាប់ស្តីពីការ គ្រប់គ្រងឱសថ និង ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។

...

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តា បញ្ឈប់ការផ្សព្វផ្សាយ ការលក់ និងការប្រើប្រាស់ផលិតផលឱសថ និងគ្រឿងសម្អាងខាងលើ ព្រមទាំងផលិតផល ឱសថគ្មានការចុះបញ្ជីកាគ្រប់ប្រភេទ ដែលនាំឲ្យមានការខាតបង់ប្រាក់កាស និងអាចប៉ះពាល់ដល់សុខភាព៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print