ប្រទេសថៃ៖ លោក មិន ឃិន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស បានទទួលមរណភាពមុននេះបន្តិច នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យ ក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
មន្រ្តីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា លោកបណ្ឌិត មិន ឃិន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៨ឆ្នាំ។
សូមបញ្ជាក់ថា ក្រោយមានការផ្លាស់ប្តូរតំណែង ពីរដ្ឋមន្រ្តីក្រសួងធម្មការមក លោក មិន ឃិន បានធ្លាក់ខ្លួនជាបន្តបន្ទាប់ ហើយទៅព្យាបាលនៅឯប្រទេសថៃ ប៉ុន្តែនៅពេលនេះ ដោយជំងឺធ្ងន់ធ្ងរនពេក ក៏បានទទួលមរណភាពតែម្តង៕
ដោយ៖ ស សម
...