នគរបាលស្រុកស្អាងចុះបង្ក្រាបករណីជួញដូរ ចាប់ខ្លួនជនសង្ស័យ ៦នាក់ ដកហូតម៉ាទឹកកក ៩កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានចុះបង្ក្រាបករណីជួញដូរ និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៦នាក់ ក្នុងនោះមានស្រី ៣នាក់។ ពួកគេមានឈ្មោះ៖ ភ្លី សារុះ (ស្រី, ៣០ឆ្នាំ) មុខរបរមិនពិតប្រាកដ, សៀង ផាន់នី (ប្រុស,១៨ឆ្នាំ) មុខរបរមិនពិតប្រាកដ, លី បូឡា (ប្រុស , ៣៧ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តកំពង់ឆ្នាំង, សុខ សុវណ្ឌី (ប្រុស, ២៤ឆ្នាំ) មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងតាខ្មៅ, ចន ស្រីខួច (ស្រី, ២១ឆ្នាំ) មុខរបរមិនពិតប្រាកដ, និងសាន់ សារ៉ាអេឡា (ស្រី, ១៥ឆ្នាំ) មុខរបរមិនពិតប្រាកដ។

លោកអធិការបានបន្តថា វត្ថុតាងចាប់យកក្នុងករណីនេះរួមមាន សារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៩កញ្ចប់ ទម្ងន់សរុប ៤០,៣៦ក្រាម, ទូរស័ព្ទ ២គ្រឿង (ម៉ាក Oppo ១គ្រឿង និងម៉ាក Realme ១គ្រឿង), ម៉ូតូ ១គ្រឿងម៉ាក Suzuki nex ពណ៌សលឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A.១២៥៤, រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print